ដោយ៖ ប៊ី
ភ្នំពេញ៖ តម្រូវការការិយាល័យទំនើប និងស្តង់ដារ កំពុងតែបន្តកើនឡើង ដែលជំរុញដោយសាជីវកម្មក្នុងស្រុក និងបរទេសនៅរាជធានីភ្នំពេញ ស្របពេលដែលតម្រូវការការិយាល័យជួលបែបប្រពៃណីចាប់ផ្តើមផ្លាស់ប្តូរទៅការិយាល័យបែបស្តង់ដារបែបទំនើប។
លោក Crispian Knowles ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានថ្លែងប្រាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនមើលឃើញថា មានការផ្លាស់ប្តូរអ្នកជួល និងតម្រូវការការិយាល័យពីផ្ទះវីឡា និងផ្ទះ Shophouses ទៅរកការិយាល័យស្តង់ដារអន្តរជាតិ ដែលមានសក្តានុពល ផ្តល់ផលចំណេញដល់ទីផ្សារក្នុងការទាក់ទាញចំនួនអ្នកជួល និងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនមកកាន់រាជធានីភ្នំពេញ។
នៅប្រទេសកម្ពុជា មានឱកាសដ៏ល្អ សម្រាប់ប្រតិបត្តិករ ដែលមានការប្រកួតប្រជែង ដើម្បីឈានចូល មិនត្រឹមតែទីផ្សារការិយាល័យបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែទីផ្សារលក់រាយក៏កាន់តែកើនឡើង ខណៈដែលទំនុកចិត្តកំពុងកើនឡើង ឧទាហរណ៍ ដូចជាបើកដំណើរការសាងសង់ផ្សារទំនើបអ៊ីអន៣។
-->
លោក បានថ្លែងថា “តម្រូវការការិយាល័យទំនើបកំពុងតែបន្តកើនឡើង ដែលជំរុញដោយសាជីវកម្មក្នុងស្រុក និងបរទេសដែលកំពុងបន្តមករាជធានីភ្នំពេញ និងផ្លាស់ប្តូរទីតាំងអង្គភាព ដែលមានស្រាប់ ជាពិសេសពីវីឡាប្រពៃណី ផ្ទះ និងផ្ទះ Shophouse ទៅរកអគារការិយាល័យជួលបែបទំនើប”។
លោក បានបន្តថា “យើងបានឃើញ ការផ្លាស់ប្តូរមួយពីការិយាល័យកម្រិត C ដែលមានប្រជាប្រិយភាព និងតម្លៃទាបឥឡូវនេះ កំពុងឆ្ពោះទៅរកការិយាល័យការិយាល័យកម្រិត A និងកម្រិត B ដើម្បីជំរុញអាជីវកម្មរបស់ពួកគេ”។
បច្ចុប្បន្ននៅតែមានតម្រុងការសម្រាប់ការិយាល័យពាណិជ្ជកម្ម ក្នុងតំបន់បឹងកេងកងនៅភ្នំពេញ ព្រោះវាមានដង់ស៊ីតេខ្ពស់បំផុតនៃការិយាល័យពាណិជ្ជកម្មក្នុងតំបន់ ហើយនៅតែពេញនិយមសម្រាប់អាជីវកម្ម ដែលបានបង្កើតនៅទីនេះ។
លោក Crispian បានឱ្យដឹងថា “ប៉ុន្តែយើងក៏ឃើញមានការផ្លាស់ប្តូរកាន់ច្រើនតំបន់សែនសុខទួលគោក ដែលជាកន្លែង អតិថិជនចាប់អារម្មណ៍ខ្ពស់។ ការសាងសង់កាន់តែច្រើនឡើងៗ កំពុងឆ្ពោះទៅមុខតំបន់ទាំងនោះ។ ដូច្នេះយើងមើលឃើញ សក្តានុពលនាពេលអនាគតគឺស្ថិតនៅក្នុងតំបន់ដែលកំពុងរីកចម្រើនទាំងនោះ”។
លោក បានបន្តថា “យើងគិតថា ខណ្ឌសែនសុខ នឹងមានកម្លាំងខ្លាំងក្នុងការរីកច្រើន ដោយវិស័យពាណិជ្ជកម្ម និងលក់រាយកាន់តែរីកចម្រើននាពេលអនាគត។ បឹងកេងកងនៅតែមានប្រជាប្រិយភាពខ្លាំងណាស់ ជាក់ស្តែងមានការិយាល័យកម្រិត B ជាច្រើននៅទីនេះ ប៉ុន្តែជាក់ស្តែងនៅពេលដែលតម្រូវការមានការកើនឡើង យើងត្រូវការការិយាល័យកាន់តែច្រើន ដោយសារការិយាល័យជួលមានកំណត់នៅក្នុងតំបន់បឹងកេងកង”។
លោក បានថ្លែងទៀតថា “ខ្ញុំគិតថា ខណ្ឌសែនសុខចាប់ផ្តើមមានការផ្លាស់ប្តូរពីការិយាល័យកម្រិត C ដែលមានតម្លៃទាប ទៅរកការិយាល័យកម្រិត A និង B”។
មនុស្សគ្រប់គ្នាត្រូវសម្របខ្លួន ទៅរកការផ្លាស់ប្តូរ មិនត្រឹមតែបុគ្គល និងសហគ្រាសធុនតូច និងមធ្យមប៉ុណ្ណោះទេ សូម្បីតែម្ចាស់សហគ្រាសពួកគេចាំបាច់ត្រូវឆ្ពោះទៅមុខជាមួយអនាគតនៃជួលការិយាល័យជួលស្តង់ដារ ហើយនិន្នាការនៃអចលនទ្រព្យពាណិជ្ជកម្ម កំពុងកើនឡើង ដែលជំរុញដោយតម្រូវការ និងការពេញចិត្តរបស់អតិថិជន។
លោក Crispian បានឱ្យដឹងថា “មានឱកាសល្អៗ ជាច្រើនដើម្បីផ្លាស់ប្តូរពីផ្នត់គំនិតចាស់នៃការមានជំនួញបែបប្រពៃណី ដូចដែលខ្ញុំបានលើកឡើងពីមុន ការផ្លាស់ប្តូរពីការិយាល័យនៅវីឡា និងផ្ទះShophouse ដែលជាលក្ខណៈបែបប្រពៃណី នឹងឆ្ពោះទៅរកការិយាល័យស្តង់ដារ ដែលនឹងត្រូវបានសាងសង់ដើម្បីបំពេញតម្រូវការទាំងនោះ”។
លោក បានថ្លែងទៀតថា មានកត្តាបីយ៉ាង ដែលមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរពួកគេ។ ទី១, មានកន្លែងស្តង់ដារ ដើម្បីប្រជុំជាមួយអតិថិជនរបស់អ្នកអ្នក ជំនួយសឱ្យការិយាល័យប្រពៃណី ដែលមានការរំខានជាច្រើន ដូចជាសម្លេងរំខាននៅតាមផ្លូវ និងសម្លេងរំខានពីជិតខាងជាដើម។
លោក បានបន្តថា “ដូច្នេះការមានកន្លែងការិយាល័យនៅអាគារការិយាល័យស្តង់ដារនឹងលុបបំបាត់រាល់ការរំខានទាំងនោះ ធ្វើឱ្យអតិថិជនរបស់អ្នកមានអារម្មណ៍ងាយស្រួល និងមានឆន្ទៈក្នុងការធ្វើជំនួញជាមួយអ្នក”។
លោក បានឱ្យដឹងទៀតថា ខ្ញុំគិតថា ឱកាសផ្សេងទៀតក្នុងការផ្លាស់ប្តូរទីតាំងការិយាល័យជួយគឺជាឱកាសក្នុងការបង្កើតបណ្តាញ នៅពេលអ្នកជួលអគារការិយាល័យ។ អ្នកមិនមែនជាអ្នកជួលតែមួយទេ ប៉ុន្តែថែមទាំងមានអ្នកជួលបែបស្តង់ដារ ជាច្រើននៅក្នុងអគារ ដូច្នេះឱកាសល្អក្នុងការភ្ជាប់បណ្តាញជាមួយអ្នកដទៃទៀត។ ក្រុមហ៊ុនអាជីវកម្មផ្សេងទៀត នឹងបង្កើនការរីកលួតលាស់ដល់អាជីវកម្មរបស់អ្នក”។
ក្រុមហ៊ុនColdwell Banker Cambodia គឺជាក្រុមហ៊ុនអចលនៈទ្រព្យដែលធំជាងគេ និងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលត្រូវបានបង្កើតឡើងកាលពី ១១៤ ឆ្នាំមុនយើងស្ថិតនៅក្នុងប្រទេសចំនួន ៤៩ ទូទាំងពិភពលោកដែលយើងមានការិយាល័យជាង ៣.០០០ ការិយាល័យ និងភ្នាក់ងារលក់ចំនួន ៩០,០០០ គឺជាក្រុមហ៊ុនដែលធំជាងគេ។ ក្រុមហ៊ុន បានឈានជើងចូលក្នុងប្រទេសកម្ពុជា ដើម្បីផ្តោតលើវិស័យបីនៃទីផ្សារអចលនទ្រព្យរួមមានការិយាល័យពាណិជ្ជកម្ម វិស័យលក់រាយ និងខុនដូប្រណីត៕