ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនកម្ពុជា កូរ៉េគ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់កសិទេសចរណ៍ នៅក្នុងខេត្តកោះកុងលើផ្ទៃដីជំហ៊ានតំបូង២០,០០០ហិកតា។
អ្នកនាង ញ៉ូ សុខឃីម អគ្គនាយិការក្រុមហ៊ុន Coring Cambo Tour បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សលម៉ិញនេះថា ក្រុមហ៊ុនអ្នកនាង និងសហការជាមួយអ្នកវិនិយោគមកពីប្រទេសកូរ៉េ ដើម្បីវិនិយោគលើផ្ទៃដី២០,០០០ហិកតា ដាំដំណាំកសិកម្មមួយចំនួន និងរៀបចំតំបន់នេះជាតំបន់កសិទេសចរណ៍ ព្រមទាំងមានរោងចក្រសម្រាប់កែច្នៃផលិតផលទាំងនោះដើម្បីនាំចេញផងដែរ។ អ្នកនាងបន្តថា យើបានបង្កើតក្រុមហ៊ុនដោយដាក់ឈ្មោះ Mother Plan Agriculture និងទទួលបានការអនុម័ត យល់ព្រមពីរដ្ឋាភិបាលរួចហើយ ដើម្បីចាប់ផ្តើមគំរោងនេះ ហើយយើងរំពឹងថាវានឹងអាចចាប់ផ្តើមនៅពេលឆាប់ៗនេះ។
អ្នកនាងបន្តថា “យើងមានគំរោងដាំសណ្តែកផ្កាយ ម្រេច ទៀបបារាំង និងផ្លែញ និងគ្រោងដាំដើមឈើក្រញូង នាងនួន និងដើមឈើកម្រដទៃទៀត ដើម្បីកែច្នៃក្នុងការនាំចេញជាមួយក្រុមហ៊ុនដទៃទៀត”។អ្នកនាងបន្តថា “យើងមានគំរោងជីកប្រឡាយនៅលើផ្ទៃដីចន្លោះ១ហិកតាមួយ ដើម្បីធ្វើជាកន្លែងដែលទូកផ្សេងៗអាចចរាចរបាន ដើម្បីដឹកភ្ញៀវទេសចរណ៍កំសាន្តនៅតាមចម្ការបស់យើង”។