ប្រធាន GRA បង្ហាញ​ពី​ហេតុផល​ចំនួនសំខាន់ៗដែល​នឹង​ជំរុញឱ្យមាន​តម្រូវការខុន​ដូ​កើនឡើង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ភាព​ពុះកញ្ជ្រោល​នៃ​ការអភិវឌ្ឍន៍ ក្នុង​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​ការផ្គត់ផ្គង់​ខុន​ដូ​កម្រិត​សមរម្យ ដែល​កំពុងមាន​ភាព​ម​មា​ញឹក ប្រធាន​សមាគម​អចលនទ្រព្យ​សកល ហៅ​កាត់ GRA បាន​អះអាងថា យ៉ាងយូរ​មិន​លើសពី៥ឆ្នាំ​ទៀត​នោះទេ តម្រូវការ​ប្រើប្រាស់​លំនៅដ្ឋាន​សហកម្មសិទ្ធិ ឬ​ខុន​ដូ​នេះ នឹងមាន​ការកើនឡើង​ខ្ពស់​ក្រោម​ហេតុផលសំខាន់ៗចំនួន។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក សំ សុខ​នឿន បាន​លើកឡើងថា ក្នុង​រយៈពេល៥ឆ្នាំ​ខាង​មុននេះ ប្រជាជន​ខ្មែរ​នឹងមាន​និន្នាកា​ប្រែប្រួល​ពី​ការទិញ​ដី​ឡូ​តិ៍​មក​ទិញ​ខុន​ដូច្រើនឡើងៗ ហើយ​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​មួយចំនួន ក៏​នឹង​អាច​ងាក​មក​ចាប់អារម្មណ៍​លើ​ការអភិវឌ្ឍន៍ គម្រោង​ខុន​ដូ​ប្រភេទ​តម្លៃ​សមរម្យ ក្នុង​កម្រិត​ណាមួយ​ដើម្បី​ស្របតាម​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង។

លោក​បាន​អះអាងថា មាន​កត្តា​ចំនួន៥ដែល​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ ដែល​រស់នៅក្នុង​ក្រុង និង​ជាយក្រុង​ងាក​មក​ទិញ​ខុន​ដូ​យ៉ាង​ប្រាកដ ដែល​កត្តា​ទាំងនោះ​រួមមាន ទី១. កំណើនប្រជាជន​ក្នុង​ក្រុង​កាន់តែច្រើនឡើងៗ ដែល​បណ្តាល​ឲ្យ​ចរាចរ​ក្នុង​ក្រុង​កាន់តែ​មហា​ញឹក ស្ទះ​ចង្អៀត ពិបាក​ក្នុងការ​ធ្វើដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ដែល​ធ្វើ​ឲ្យ​ចំណាយពេល​វេលា​យូរ​នៃ​ការធ្វើដំណើរ។

ទី២ ការអភិវឌ្ឍ​ដី​ឡូ​តិ៍ និង​ការអភិវឌ្ឍន​បុរី​កាន់តែ​ឆ្ងាយទៅៗពី​ទីក្រុង ដែលមាន​ចំងាយ​លើសពី ៤០គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​សម្រាប់​សាងសង់​ផ្ទះ​ស្នាក់​មាន​ផល​ពិបាក ដែល​ក្រៅពី​ចំណាយ​ថវិកា​សាងសង់​លំនៅដ្ឋាន ថែមទាំង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ក្នុងការ​ធ្វើដំណើ​ចេញចូល​ក្រុង​ដើម្បី​បំពេញការងារ និង​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ។

ទី៣.គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ អាច​ជួប​បញ្ហាលំបាក​នាពេល​អនាគត ដែល​បញ្ហាលំបាក​ទាំងនោះ​ទាក់ទង នឹង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធ​លូ ទឹក​ភ្លើង -ល-។

ទី៤ ជាមួយគ្នានេះ នៅពេល​ស្ថេរភាព​នយោបាយ កំពុង​តែមាន​លំនឹង សេដ្ឋកិច្ច​ប្រទេស​កម្ពុជា កាន់តែ​ល្អប្រសើរឡើងៗនាពេល​អនាគត ចំណូល​ប្រជាជន​ខ្មែរ​កាន់តែ​កើនឡើង រួមជាមួយ​ចំណេះដឹង​នៃ​ការគិត​ទៅលើ​ផាសុកភាព នៃ​ការរស់នៅ​កាន់តែ​ខ្ពស់ នឹងធ្វើ​ឲ្យ​ពួកគាត់​ចង់​រស់នៅ​ខុន​ដូ ដែលមាន​បណ្តុំ​សេវា​ជាច្រើន ដូចជា កន្លែង​ហាត់ប្រាណ​ដើម្បី​សុខភាព ស្ទី​ម សូ​ណា មាន​អាង​ហែល​ទឹក ផ្សារ​ទំនើប អាហា​រដ្ឋា​ន ដែល​បង្ក​ភាពងាយស្រួល​ក្នុងការ​រស់នៅ។

ទី៥. ដោយសារ​អ្នក​អភិវឌ្ឍ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទទួល​លក់ ផ្តល់នូវ​លក្ខខណ្ឌ​ងាយស្រួល​ក្នុង​ការទិញ និង​មាន​កិច្ចសហការ​ពី​ធនាគារ ដែល​ផ្តល់ជូន​នៃ​ការបង់ប្រាក់​រយៈពេល​វែង ឬ​កម្ចី​ពី​ធនាគារ​ដែលមាន​ការប្រាក់​ទាប និង​អនុគ្រោះ​ដល់​អតិថិជន​ក្នុងការ​បង់ប្រាក់​រំលស់​ប្រចាំខែ​ក្នុង​កម្រិត​ទាប និង​សមរម្យ​ប្រហាក់ប្រហែល​ទៅនឹង​ការបង់​រំ​លោះ​ដី​ឡូ​តិ៍ ឬ​ប្រហាក់ប្រហែល​ទៅនឹង​តំលៃ​ជួល ដែល​គាត់​កំពុង​ចំណាយ​សំរាប់​ថ្លៃ​ជួល​រៀងរាល់ខែ​ដែល​ត្រូវ​ចំណាយ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here