ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ជារឿងអបអរសាទរមួយ ដែលទីក្រុងចំនួន ៣ របស់ប្រទេសកម្ពុជារួមមាន
រាជធានីភ្នំពេញ សៀមរាប និងខេត្តបាត់ដំបង ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតអាស៊ាន (Smart City)។
ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ជារឿងអបអរសាទរមួយ ដែលទីក្រុងចំនួន ៣ របស់ប្រទេសកម្ពុជារួមមាន
រាជធានីភ្នំពេញ សៀមរាប និងខេត្តបាត់ដំបង ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតអាស៊ាន (Smart City)។
ការជ្រើសរើសនេះ បន្ទាប់ពីមេដឹកនាំទាំងអស់ នៃប្រទេសជាសមាជិកអាស៊ានបានឯកភាពលើគំនិត ផ្តួចផ្តើមឲ្យមាន ដែលស្នើដោយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមេសាកន្លងទៅ។
បណ្តាញនៃទីក្រុងឆ្លាតវៃ (Smart City) មានបំណងបង្កើនការតភ្ជាប់ក្នុងតំបន់នឹង ត្រូវបានបង្កើតឡើងដោយមានទីក្រុងចំនួន២៦។ យោងតាមកំណត់ត្រាគំនិតផ្តួចផ្តើមនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន បណ្តាញទីក្រុងឆ្លាតអាស៊ានត្រូវបានគេមើលឃើញថា ជាវេទិការួមគ្នាមួយ ដែលទីក្រុងចំនួន៣ ពីរដ្ឋជាសមាជិកអាស៊ានទាំងអស់រួមគ្នាធ្វើការឆ្ពោះទៅរកគោលដៅរួម នៃការអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាននិរន្តរភាពដោយយកបច្ចេកវិទ្យាជាចម្បង។
បណ្តាប្រទេសអាស៊ានទទួលស្គាល់ថាបច្ចេកវិទ្យា និងឌីជីថលអាចត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយនូវផលប៉ះពាល់នៃ ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ដូចជា ការកកស្ទះក្នុងទីក្រុង គុណភាពទឹក និងខ្យល់ ការបែងចែកទីក្រុង និងជនបទ សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយនៅខេត្តសៀមរាប និងបាត់ដំបង មិនទាន់មានការរៀបចំគំរោងណាមួយជាក់លាក់ ដើម្បីអភិវឌ្ឍន៍ក្រុងទាំងពីរជា Smart City នៅឡើយទេ។
អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាលោក ទួស សាភឿនបានមានប្រសាសន៍ថា ទីក្រុងឆ្លាតវៃតម្រូវឲ្យមានផែនការធំទូលាយ សម្រាប់ទីក្រុងទាំងមូល មិនមែនត្រឹមទីក្រុងរណបនោះទេ។ ទីក្រុងឆ្លាតវៃ គួរតែមានចន្លោះបៃតង ដូចជាសួនច្បារដែលព័ទ្ធជុំវិញអគារសាធារណៈ ដើម្បីឱ្យមនុស្សអាចសម្រាកលំហែរ និងទទួលបានខ្យល់អាកាសបរិសុទ្ធជាដើម។
លោកបានបន្តថា “ទីក្រុងឆ្លាតវៃអាចកើតឡើងបានលុះត្រាតែមាន មេដឹកនាំពូកែដែលធ្វើការលើផែនការមេដ៏ទូលំទូលាយក្នុងការអភិវឌ្ឍ ទីក្រុងពោលគឺមានផែនការមេតាមផ្លូវច្បាប់ច្បាស់លាស់ដែលគ្រប់គ្រងលើ ការប្រើប្រាស់ដី សំណុំបែបបទ ការរចនា ឬ ការប៉ុនប៉ងគ្រប់គ្រងលើការអភិវឌ្ឍទីក្រុង”។ លោកបន្តថា “តំបន់នីមួយៗត្រូវតែកំណត់ឲ្យបានច្បាស់ថា ជាតំបន់លំនៅឋាន ពាណិជ្ជកម្ម ឬឧស្សាហកម្មដែលនឹងអាចពង្រីកឱកាសនៅក្នុងការអភិវឌ្ឍទីក្រុង និងដែលអាចជួយដល់ការរស់នៅឲ្យកាន់តែប្រសើរឡើង៕