សារព្រមានៈ សម្តេចតេជោរាជរដ្ឋាភិបាលបានត្រៀមខ្លួន ដើម្បីពន្យាការបិទខ្ទប់ បើសិនប្រជាពលរដ្ឋ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចហើយ សម្រាប់​ការពន្យា​ពេល​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ បើសិនជា​គ្មាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជំងឺ​កូ​វីដ១៩គ្មាន​ប្រ​សិ​ទ្ឋ​ភាព។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​ផ្សាយ​បន្ត​ផ្ទាល់ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​អំ​បាញ់​ម៉ិ​ញ​នេះ​ថា រាជរដ្ឋាភិបាល​បាន​ត្រៀមខ្លួនរ​រួចហើយ ដើម្បី​ពន្យា​ពេល​បិទ​ខ្ទប់​រយៈពេល១៤ ទៅ២៨ថ្ងៃ ឬ​អាច​ពន្យា​ពេល​ដល់៣ខែ បើទោះបីជា​ការបិទ​ខ្ទប់​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម​យ៉ាងណាក្តី។

សម្តេច​បន្តថា “ការ​ចរាចរណ៍​មនុស្ស​តាម​ដងផ្លូវ​នៅតែមាន ដែល​ខ្ញុំ​សូមបញ្ជាក់​ទៅ​អាជ្ញាធរ​ម្តងទៀត គឺ​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ផ​ផ្ទះ ភូមិ​ណា នៅ​ស្រុក​ណា នៅ​ស្រុក​នោះ ក្នុង​រយៈពេល១៤ថ្ងៃ គឺមាន​ករណី​លើកលែង តែ​មិនមែន​ចេះតែ​លើកលែង​ទេ” ។ សម្តេច​បន្តថា “ខ្ញុំ​សូម​បញ្ជាក់ជូន​ថា បើសិនជា​រយៈពេល១៤ថ្ងៃ​ហើយ បងប្អូន​នៅតែ​បំពាន ហើយ​សភាពការណ៍៍​មិន​ថយចុះ ខ្ញុំ​នឹង​អូសបន្លាយ​ពេល​បិទ​ទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​បិទ​ខេត្ត​មួយចំនួនទៀត យោង​លើ​ការចាំបាច់” ។

សម្តេច​បន្តថា បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ ហើយ​បើសិនជា​គ្មាន​ការចូលរួម​អនុវត្តន៍​ពី​សមត្ថកិច្ច​នគរបាល អាវុធហត្ថ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទេនោះ និង​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ទេ យើង​នឹងមិន​ទទួលបាន​ជោគជ័យ​បានទេ” ។ សម្តេច​បន្តថា “ឥលូវ​ដាច់ខាត មិន​ឲ្យ​មនុស្ស​ចេញពី​ក្រុងភ្នំពេញ និង​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​ចូល​ក្រុងភ្នំពេញ​ទេ និង​អ្នក​ចាកចេញ​ត្រូវ​ទៅ​ស្រុក ត្រូវ​នៅ​ទីនោះ​រយៈពេល១៤ថ្ងៃ ទំរាំ​ក្រុង​អាច​បើក​វិញ” ។

សម្តេច​បន្តថា “ការធ្វើ​បែបនេះ គឺ​កាត់ផ្តាច់​ការចំលង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ” ។ ស​ម្កេ​ច​បន្តថា “គ្មាន​ការយោគយល់​ទៀត​ទេ ត្រូវតែ​អនុវត្តន៍​ច្បាប់់ មិន​ត្រូវមាន​មនោសញ្ចេតនា​ទេ បើ​មនោសញ្ចេតនា​នោះ បំផ្លាញ​ដល់​ប្រទេសជាតិ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here