ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរ​ផ្សារ​អន​ឡាញ​សម្រាប់​ទំនិញ​ចំ​បាច់​អំឡុងពេល​បិទ​ខ្ទប់

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានដាក់​ដំណ​លើ​ការ​ផ្សារ​អន​ឡាញ​ក្រសួងពាណិជ្ជកម្ម សម្រាប់​លក់​គ្រឿងឧបភោគ បរិភោគ​ចំ​បាច់ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ក្រហម​ចាប់ពី​ថ្ងៃទី ២១ មេសា ឆ្នាំ២០២១នេះ​តទៅ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិសាស្ត្រ​បិទ​ខ្ទប់​នេះ។

យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី ២១ មេសា​នេះ បានឱ្យដឹងថា ដើម្បី​ធ្វើការ​បញ្ជា​រទិញ សូម​បងប្អូន​ចូលទៅ​កាន់​គេហទំព័រ shop.moc.gov.kh ឬ​តាមរយៈ QR Code។

រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច​ពិសេស​បន្ទាន់​មួយ ដោយ​ប្រកាស​បិទ​រាជធានី​ភ្នំពេញ​ទាំងស្រុង និង​ក្រុង​តាខ្មៅ​រយៈពេល១៤ថ្ងៃ ចាប់ពី​វេលា​ម៉ោង០០៖០០នាទី​ឈានចូល​ថ្ងៃទី១៥ ដល់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

វិធាន​ការបិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ដែល​កំពុងមាន​ការកើនឡើង​ខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here