ដោយៈគង់ សូរិយា
ភ្នំពេញៈ ដំណឹងល្អសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយ វ៉ាក់សាំងរាប់លានដូសទៀតនឹងមកដល់កម្ពុជា នៅពេលខាងមុខឆាប់ៗ និងជាបន្តបន្ទាប់ទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
យោងតាមពព៌តមានដែល Propertyarea.asia ទទួលបាននៅក្នុងប្រព័ន្ឋតេឡេក្រាមឈ្មោះឯកសារសាធារណៈ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា វ៉ាក់សាំងចំនួន១,៥លានដូស នៅខែឧសភាខាងមុខនេះ។ ជាមួយគ្នានេះ នៅខែមិថុនាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដរហូតដល់៣លានដូស និង២លានដូសនៅខែកក្កដា និងចំនួន១លានដូសទៀត នៅក្នុងខែសីហាផងដែរ។
ប្រជាជនកម្ពុជាបាន និងកំពុងទទួលវ៉ាក់សាំងកើនឡើង និងប្រជាជនកាន់តែច្រើនកំពុងចង់ទទួលបានវ៉ាក់សាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈកាន់តែច្រើន។
រហួតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់ហើយ បានទទូលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕