ដោយៈ ប៊ី
ភ្នំពេញៈ ការសិក្សាមួយបានបង្ហាញថា ដោយសាសរការអភិវឌ្ឍទីក្រុងមានល្បឿនលឿន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ បានលាតសន្ធឹងនៅទីក្រុងភ្នំពេញ ទីក្រុងមួយនេះបាននិងកំពុងផ្លាស់ប្តូររូបរាងរបស់ខ្លួន ដែលពោរពេញទៅដោយតំបន់ពាណិជ្ជ អាជីវកម្ម និងទេសចរណ៍ប្រកបដោយសក្តានុពល។

-->
យោងតាមរបាយការណ៍ក្រុមហ៊ុន C9 Hotelworks បានបង្ហាញច្បាស់ណាស់ កត្តាជំរុញសំខាន់នៃការផ្លាស់ប្តូរសម្រាប់ទីក្រុង គឺជាទីស្នាក់ការកណ្តាលរបស់វិស័យឯកជន និងសាធារណៈ និងទីតាំងយុទ្ធសាស្ត្រ សម្រាប់គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដ៏មានមហិច្ឆតារបស់ចិន។ គម្រោង BRI ឥឡូវនេះលាតសន្ធឹងពាសពេញប្រទេសកម្ពុជា ហើយរត់ទៅខាងត្បូងឈូងសមុទ្រថៃ និងទៅដល់សមុទ្រចិនខាងត្បូង។
ការសិក្សានេះបានបង្ហាញថា “អាស៊ីគឺជាប្រភពប្រភពអ្នកទេសចរលេចធ្លោ ដែលតំណាងឱ្យចំណែកទីផ្សារ៧៩ភាគរយ ហើយ៦៦ភាគរយនៃចរាចរណ៍ក្នុងតំបន់មកពីប្រទេសចិនដីគោក” ។
ប្រទេសចិន បាននាំមុខទីផ្សារប្រភពភូមិសាស្ត្រ ខ្ពស់ជាងគេដែលគ្របដណ្តប់ចំនួន ៥២ ភាគរយ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី (៦ ភាគរយ) សហរដ្ឋអាមេរិក (៥ ភាគរយ) ជប៉ុន (៤ ភាគរយ) និងថៃ (៤ ភាគរយ) ។
ឆ្លុះបញ្ចាំងពីវិធី ដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស កំពុងធ្វើដំណើរទៅក្នុងវិស័យសេវាកម្មស្នាក់នៅរបាយការណ៍ C9 បានបង្ហាញថា មានសណ្ឋាគារចំនួន៣១៣ ដែលមានបន្ទប់១៩.៣៣៧ និងផ្ទះសំណាក់ចំនួន៥២៣ នៅក្នុងរាជធានីភ្នំពេញគិតត្រឹមឆ្នាំ២០២០ ។
សញ្ញាច្បាស់អំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលដល់វិស័យបដិសណ្ឋារកិច្ចត្រូវ បានបង្ហាញថា បច្ចុប្បន្នមានសណ្ឋាគារថ្មីចំនួន១៥ ដំណើរការជាមួយបន្ទប់ចំនួន៧.៨៤៩ ដោយគម្រោង១៣ទៀត នឹងចូលទីផ្សារនាពេលខាងមុខ។
ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុង មានបញ្ហាប្រឈមជាច្រើនទៀត ចំពោះកំណើនសណ្ឋាគារថ្មី និងធំជាងមុន។
លោក Bill Barnett នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន C9 បានមានប្រសាសន៍ថា “២ ឆ្នាំខាងមុខ នឹងមានការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងការផ្គត់ផ្គង់កន្លែងស្នាក់នៅ ខណៈដែលយីហោថ្មី១០ ត្រូវបានគេព្យាករណ៍ថា នឹងផ្គត់ផ្គង់នៅចន្លោះពេលនេះ និង២០២២ ។ ផ្នែកផ្សេងទៀតរួមមានភ្ញៀវទេសចរ និងវិស័យសាជីវកម្ម។

លោកបានបន្តថា “ទីក្រុងភ្នំពេញស្ថិតក្នុងទីតាំងកណ្តាល នៃច្រកចេញចូលពាណិជ្ជកម្មរបស់តំបន់អាស៊ី ដូចនឹងមណ្ឌលច្រកចេញចូល នៅទីក្រុងហ្សាការតា និងយ៉ាំងហ្គូនផងដែរ” ៕