ដោយគង់់ ម៉ាលីន
ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ អាចធ្វើបានសម្រាប់មនុស្សគ្រប់គ្នា អាស្រ័យលើលទ្ឋភាព និងធនធានរបស់ពួកគេ ប៉ុន្តែការវិនិយោគតាមវ័យ និងមានឥស្សរភាពជារឿងមួយទៀត។
តើមនុស្សមានវ័យចន្លោះប៉ុន្មាន គួរវិនិយោគលើអចលនទ្រព្យបែបណា ដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រសិនជាលោក អ្នក មានអាយុចន្លោះពី៣០ ទៅ៤០ឆ្នាំ លោកអ្នកគួរវិនិយោគលើវិស័យដីធ្លី ព្រោះទិញដីមានផលចំណេញខ្ពស់ ហើយវ័យនេះជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។






