រដ្ឋមន្រ្តីសេដ្ឋកិច្ច : រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ចជាអាទិភាពទី១

0

ដោយ : គង់ សូរិយា
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ច ជាវិស័យអទិភាពទីមួយ ដើម្បីគាំទ្រនិងពង្រីកដល់វិស័យមួយចំនួន ក្នុងនោះវិស័យសុខាភិបាលត្រូវបានលើកកម្ពស់ និងជម្រុញពង្រីកសេវានេះឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨កន្លងមកថា ដោយសារវិស័យសង្គមកិច្ចជាអាទិភាពដែលរដ្ឋាភិបាល​បានយកចិត្តទុកដាក់ គ្រូពេទ្យត្រូវបានតម្លើងប្រាក់បៀវត្សរ៍ពីប្រមាណជាង៩៥ម៉ឺន នៅឆ្នាំ២០១៧ ដល់ប្រមាណជាង១លានរៀល នៅខែមករា ឆ្នាំ២០១៨ នឹងចាប់ក្នុងខែមេសា ឆ្នាំ២០១៨ ឡើងដល់ប្រមាណជាង១លាន១សែនរៀល ខណៈឆ្នាំ២០១៣ មានប្រាក់បៀវត្សជាង៣៦ម៉ឺនប៉ុណ្ណោះ។
លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលសម្រេចបានតាមការគ្រោងទុកនូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ប្រកកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះកម្ពុជាថែមទាំងសម្រេចនូវគោលដៅជាប្រវត្តិសាស្រ្ត គឺការឆ្លងផុតពីប្រ​ទេ​សមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងបានចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here