ចង់​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​ត្រូវធ្វើ​អ្វីខ្លះ?

0

របរ​រកស៊ី​ឬ​ធ្វើជា​ភ្នាក់ងារ​ជំនាញ​អចលនវត្ថុ​កម្ពុជា ជា​របរ​មួយ​ដែល​ផ្តល់​ឲ្យ​មាន​ភាពមានបាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ប្រសិនជា​ភ្នា​ក់​ងារ​អចលនទ្រព្យ​គ្មាន​ជំនាញទេ ពួកគេ​មិនអាច​ធ្វើជា​អ្នក​មានបាន​ក្នុង​វិស័យនេះ​នោះទេ ដូច្នេះ​សំណួរ​គឺ​សួ​ថា​តើ​អ្នកជា​ភ្នាក់ងារ​អចលនវត្ថុ ត្រូវមាន​ជំនាញ​អ្វីខ្លះ​ដើម្បី​ជោគជ័យ​ក្នុង​វិស័យនេះ?។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL ដែលជា​ជើងចាស់​មួយរូប​ក្នុង​វិស័យនេះ និង​ជា​អ្នករក​លុយ​បាន​ច្រើន​ពី​ក្នុង​វិស័យនេះ​បាន​ចែករំលែក​បទពិសោធន៍ និង​យុ​ទ្ឋ​សាស្ត្រ​របស់​ល​លោ​ក្នុង​ការធ្វើ​ទីផ្សារ ក៏​ដូច ជា​ប្រកួតប្រជែង​គ្នា​ក្នុង​វិស័យនេះ។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ការជ្រើសរើស​ធ្វើ​ជំនួញ​ក្នុង​វិស័យនេះ ជាការ​ជ្រើសរើស​ត្រឹមត្រូវ ព្រោះ​វិស័យនេះ​មាន​លុយ​ច្រើនណាស់ ដូច្នេះ​បើ​យើង​ស្រលាញ់ និង​មាន​ឆន្ទៈ​ធ្វើ​ការងារ​នេះ យើង​នឹង​ទទួលបាន​ជោគជ័យ ហើយ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ យើង​ត្រូវ​ប្រកាន់​គោលការណ៍​បួន​ចំណុច។

ទី១/ ត្រូវ​ឧស្សាហ៍​ព្យាយាម ដោយ​ធ្វើការ​មិនត្រូវ​គិត​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃអាទិត្យ​ឡើយ។ ពេល​យើង​ធ្វើការ​បែបនេះ អតិថិជន​របស់​យើង​នឹងមាន​ទំនុកចិត្ត និង​អាណិត​យើង ហើយ​ផ្តល់​ការងារ​ឲ្យ​យើង​ធ្វើ។

ទី២/ ត្រូវមាន​ភាពស្មោះត្រង់ ព្រោះ​យើង​ធ្វើការ​ជាមួយ​អ្នកមាន​ប្រាក់​ច្រើន ដូច្នេះ​យើង​ត្រូវតែមាន​ភាពស្មោះត្រង់ កុំ​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ទី៣ ត្រូវមាន​វិន័យ យក​ច្បាប់​ជាធំ កុំ​ធ្វើអ្វីៗដើម្បី​លុយ​ពេក ព្រោះ​បើ​យើង​ធ្វើបែបនេះ​យើង​នឹង​បាត់បង់​តំលៃ​ខ្លួនឯង ចំណុច​ទី៤ លោ​កថា​យើង​ត្រូវតែ​មានគំនិត​ច្នៃប្រឌិត។ ការដែល​លោក​យកប្រាក់​បាន​ច្រើន​ពី​វិស័យនេះ ដោយសារ​លោក​ស្រលាញ់​វិស័យនេះ មិន​ថា​យប់​ឬ​ថ្ងៃ​ទេ លោក​ធ្វើការ​រហូត​បានសម្រេច។

លើសពីនេះ ការធ្វើការងារ​បាន​ច្រើន​ផ្នែក ទំនាក់ទំនង​ល្អ និង​មានចំណេះដឹង​ទូលំទូលាយ ក៏​ជា​ផ្នែក​មួយ​នៃ​ការសម្រេចបាន​នូវ​ភាពជោគជ័យ ព្រោះនេះ​ជាការ​កសាង​កេ​រ្ត៍​ឈ្មោះ​មួយ ដើម្បី​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន និង​ពង្រីក​ទីផ្សារការងារ​របស់​យើង​ឲ្យ​កាន់តែ​សម្បូរបែប​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here