Location Location តំបន់ភាគខាងត្បូងនៅតែស្ថិតក្នុងក្រសែភ្នែកអ្នកជំនាញ និងវិនិយោគិន

0

ដោយ សុជាតា

ភ្នំពេញៈ ក្រុមហ៊ុនCBRE Cambodia បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវចុងក្រោយនៅថ្ងៃទី ១១ ខែសីហានេះថា សក្តានុពលអចលនទ្រព្យ ភាគខាងត្បូងរាជធានីភ្នំពេញ និងឆ្ងាយពីនេះ សម្រាប់ការគិតគូរក្នុងភាពជាអ្នកដឹកនាំ ដោយស្វែករកនូវនិន្នាការអភិវឌ្ឍន៍ ក្នុងការកំណត់ឡើងវិញនូវសក្តានុពលថ្ងៃអនាគត នៃការអភិវឌ្ឍរាជធានីភ្នំពេញ។

ការចាប់អារម្មណ៍ ចំពោះតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានបន្តកើនឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និង តម្លៃដីសមរម្យ។ តំបន់នេះ បានក្លាយទៅជាទីតាំងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ចាប់ពីលំនៅដ្ឋានស្នាក់នៅ រហូតដល់ជាតំបន់ឧស្សា​ហកម្ម។

លោកJame Hodge អគ្គនាយកគ្រប់គ្រងនៃភ្នាក់ងារវាយតម្លៃអចលនទ្រព្យ CBRE បានលើកឡើងថា ដោយសារតែការអភិវឌ្ឍ ភូមិសាស្រ្តជុំវិញរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភាគខាងត្បូង គឺជារឿងដែលមិនអាចជៀសផុតបាន ជាមួយនឹងគម្រោងអភិវឌ្ឍទ្រទ្រាយធំៗ ធ្វើអោយទីតាំងភាគខាងត្បូង គឺមេដែកឆក់សម្រាប់អ្នកវិនិយោគ។

គម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ មានដូចជាមហាវិថី ហ៊ុន សែន ព្រមទាំងការអភិវឌ្ឍព្រលានយន្តហោះថ្មី បានធ្វើអោយមានសកម្មភាពបំប៉ោងតម្លៃដីធ្លី នៅតំបន់ភាគខាងត្បូងនេះ។

របាយការណ៍របស់ CBRE ក្រោមចំណងជើងថា អនាគតរាជធានីភ្នំពេញ តំបន់ភាគខាងត្បូង និងលើសពីនេះ បានទស្សន៍ទាយពីសក្តានុពលតំបន់នេះ ដែលអាចអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសជាតិទាំងមូល។

និន្នាការអភិវឌ្ឍ រូមបញ្ចូលការពង្រីកតំបន់ សួនឧស្សាហកម្ម ផលិតកម្ម តម្លៃដីសមរម្យ។

លោកLawrence lenonce អគ្គនាយកក្រុមសេវាកម្មវិជ្ជាជីវៈរបស់ភ្នាក់ងារអចលនទ្រព្យ CBRE បានបញ្ជាក់ថា មានការស៊ើបអង្កេតពីសក្តានុពលនៃឧស្សាហកម្ម និងភស្តុភារតំបន់ដែលអាចកើតឡើង ព្រមទាំងចង្វាក់ផលិតកម្ម ស្របពេលដែលការពង្រីកហេដ្ឋារចនាសម្ពន្ធឆ្ពោះទៅកាន់តំបន់នេះផងដែរ។លោកបន្តថា ជាងនេះទៀត តំបន់ទីក្រុងថ្មីដែលអាចអភិវឌ្ឍទៅជាតំបន់ស្នាក់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។

លោកបន្ថែមទៀតថា “ប្រសិនបើអ្នកអភិវឌ្ឍទទួលជោគជ័យ នៅតំបន់ភាគខាងត្បូងនេះ ពួកគេនឹងផ្លាស់ប្តូរទីក្រុងទាំងមូល ក្នុងទ្រង់ទ្រាយធំ”។

បើទោះបីជាផែនការមេ ត្រូវបានកំណត់ជាតំបន់អភិវឌ្ឍ និងហេដ្ឋារចនាសម្ពន្ធនានា ត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខនៃទីផ្សារ និងបរិស្ថានក៏ដោយ។

អ្នកនាង គឹម កេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសេវាប្រឹក្សាយោបល់ និងស្រាវជ្រាវ បានលើកឡើងថា របាយការណ៍នេះ នឹងផ្តល់ការចង្អុលបង្ហាញពីតំបន់ណា ដែលមានសក្តានុពលក្នុងការវិនិយោគ ដែលជាការពិនិត្យលើតំរូវការជាក់ស្តែង ក្នុងការពិចារណា សម្រាប់គម្រោងនៅដំណាក់កាលដំបូង។

របាយការណ៍ស្រាវជ្រាវនេះ សម្រាប់អ្នកអភិវឌ្ឍនៅក្នុងស្រុក និងក្រៅស្រុក ដែលជាមគ្គុទេសន៍ ក្នុងការសម្រេចចិត្តដ៏ប្រសើរបំផុតសម្រាប់គម្រោងពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here