ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm មិនបង្កហានិភ័យ នៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាម ចំពោះអ្នកចាក់ឡើយ។

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm មិនបង្កហានិភ័យ នៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាម ចំពោះអ្នកចាក់ឡើយ។

ការសិក្សាដែលត្រូវបានបោះពុម្ភផ្សាយចេញពីទស្សនាវដ្ដី Science Bulletin, ក្រុមហ៊ុន CNBG បាននិយាយថា មិនមានករណីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ ក្នុងអំឡុងពេលតាមដានក្រោយចាក់វ៉ាក់សាំង Sinopharm រយៈពេល៨សប្តាហ៍ ។
ការសិក្សានេះត្រូវបានធ្វើឡើង ទៅលើបុគ្គលិកថែទាំសុខភាពចំនួន៤០៦នាក់ដែលបានទទួលការចាក់វ៉ាក់សាំងចំនួន២ដូស ក្នុងចន្លោះរយៈពេល២១ថ្ងៃ នៅក្នុងមន្ទីរពេទ្យ Shanghai Ruijin ។ ពួកគេត្រូវបានជ្រើសរើសពីថ្ងៃទី១៤ ខែមករាដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ដោយមានរយៈពេលតាមដានយ៉ាងតិច៨សប្តាហ៍ ។
ទន្ទឹមនោះ ទិន្នន័យចុងក្រោយបង្អស់ ពីប្រទេសអាហ្សង់ទីនបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពការពារការស្លាប់ពីជំងឺកូវីដ១៩ ចំនួន៨៤ភាគរយក្នុងចំណោមមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅ ។
ក្រុមហ៊ុន CNBG បាននិយាយថា ចំណែកការដូសដំបូង អាចផ្តល់នូវប្រសិទ្ធភាពការពារការស្លាប់ ដល់ទៅ ៦១.៦ភាគរយ សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។
វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសចិន និងតំបន់ចំនួន ៩៨ ហើយត្រូវបានទទួលស្គាល់ ដោយអង្គការអន្តរជាតិរួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕