ដោយ សុជាតា
ប្រទេសថៃៈអត្រាអត់ការងារធ្វើ នៅប្រទេសថៃបានធ្លាក់ចុះបន្តិចមកវិញ ដោយសារការរឹតបណ្តឹងរបស់រដ្ឋាភិបាល ចំពោះវិបត្តិ Covid19។ នេះបើយោងភ្នាក់ងារផែនការរដ្ឋចេញផ្សាយកាលពីថ្ងៃពុធ។
ការរីករាលដាលបន្តកើនឡើងនៅខែមេសា ដែលធ្វើអោយអ្នកឆ្លងកើនឡើងរហូតដល់១លាននាក់ ដែលបានជំរុញអោយរដ្ឋាភិបាល រឹតបណ្តឹងទីក្រុងបាងកក និងខេត្តមួយចំនួន។ អាត្រាអត់ការងារធ្វើគឺស្ថិតនៅកម្រិត ១៨,៦ភាគរយ គិតចាប់ពីខែមេសា ដល់ខែមិថុនា ដែលតំណាងអោយ៧៣០,០០០នាក់បានបាត់បង់ការងារ ពោលគឺធ្លាក់ចុះពីចំនួន ១៩៦ ភាគរយ នៅចន្លោះខែមករា ដល់ មីនា។
អត្រាមានការធ្វើបានកើនឡើង២ភាគរយ នៅត្រីមាសទីពីរ ថ្វីបើមានការប្រសើឡើងក៏ដោយ ប៉ុន្តែអត្រាអត់ការងារធ្វើនៅខ្ពស់ បើប្រៀបធៀបនឹងមុនវិបត្តិ Covid19 នេះបើយោងលោក Danucha Pichayanan ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។
បញ្ហា covid19 ធ្វើអោយប៉ះពាល់សេដ្ឋកិច្ច និងចំណូលកម្មករ ហើយអ្វីដែលយើងត្រូវធ្វើគឺជួយនិយោជករក្សានិយោជិករបស់ខ្លួន។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងក្រសួងកាងារបានគាំទ្របន្ថែម ក្នុងការស្វែងរកការងារធ្វើ។
បើតាមរបាយការណ៍ធនាគារកណ្តាលបាន និយាយថាចំនួនអត់ការងារធ្វើរំពឹងថាកើនឡើងដល់៣,៤លាននាក់នៅចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងពីចំនួន៣លាននាក់នៅត្រីមាសទីពីរឆ្នាំមុន៕