ដោយៈសុជាតា
អន្តរជាតិៈ ក្រុមហ៊ុនលំដាប់យក្សរបស់គូវែត និងអេមីរ៉ាតគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា ខណៈប្រទេសនេះកំពុងមានការរីកចម្រើនយ៉ាងលឿន និងមានតម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋជាចាំបាច់ ដើម្បីពង្រីកឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួន។
លោកAhmad Al Jazzaf ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Gazmin International ដែលជាក្រុមហ៊ុនកំរិតអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋកូវ៉េត និង ប្រទេសអេមីវ៉ាតអារ៉ាប់រួម បានបង្ហាញពីគោលបំណងចង់មកធ្វើការ វិនិយោគនៅកម្ពុជា លើគម្រោងធំៗមួយចំនួន ដូចជា ការសាងសង់សំណង់អាគារនានា ព្រលានយន្តហោះ ផ្លូវអាកាស (skyway ) ក្នុងរាជធានីភ្នំពេញ ផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅកាន់បណ្តាខេត្តនានា កំពង់ផែសមុទ្រ និងផ្លូវថ្នល់។
លោកបន្ថែមទៀតថា “ក្រុមហ៊ុនសន្យានឹងផ្តល់ជូនស្ថានទូត នូវលិខិតផ្លូវការស្តីពីគម្រោងផែនការកម្មវិធី វិនិយោគធំៗរបស់ក្រុមហ៊ុនផ្តោតនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ”។
ក្នុងឱកាសជំនួបពិភាក្សាជាមួយ ក្រុមហ៊ុននៅថ្ងៃទី ៧ ខែកញ្ញាកន្លងមក ជាមួយលោកហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគូវ៉ែត លោកAhmad Al Jazzaf បានលើកពីគោលនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និង ឱកាសវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និង វិស័យហេដ្ឋារចនាសម្ពន្ធនានានៅកម្ពុជា។
ជាងនេះទៀតប្រទេសកម្ពុជា កំពុងរក្សាបាននូវសេ្ថរភាពនយោបាយ សន្តិភា ការទប់ស្កាត់បាននូវការរីករាលនៃជម្ងឺកូវីត១៩ធូរស្បើយ៕