ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការបីឆ្នាំរំកិល ២០២២-២០២៤ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រើប្រាស់ថវិកាជាតិ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតី លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រើប្រាស់ថវិកាជាតិ និងការត្រៀមរៀបចំកញ្ចប់ថវិកា សម្រាប់ការសាងសង់ទៅតាមតម្រូវការជាក់ស្តែង។
កិច្ចប្រជុំក្រុមការងារជំនាញបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការបីឆ្នាំរំកិល ២០២២-២០២៤។
កិច្ចប្រជុំនេះបានធ្វើឡើង ដើម្បីជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីអនុវត្តឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព សម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញ៕