ដោយៈសុជាតា
ភ្នំពេញៈ ក្រុមហ៊ុន dufry ដែលជាក្រុមហ៊ុនលក់រាយទំនិញរួចពន្ធ នៅតាមព្រលានធ្វើដំណើរ បានពង្រីកដោយជោគជ័យអស់រយៈពេលជាង៥ឆ្នាំ នៅតាមព្រលានយន្តហោះអន្តរជាតិទាំងបីនៅក្នុងប្រទេសកម្ពុជា។
ព្រលានយន្តហោះទាំងបីមាន ដូចជារាជធានីភ្នំពេញ សៀមរាប និងព្រលានយន្តហោះកងកេងក្រុងព្រះសីហនុ ដែលឆ្នាំ២០១៩កន្លងទៅនេះ ព្រលានយន្តហោះទាំងបី បានទទួលភ្ញៀវទេសចរបរទេសប្រមាណ១១,៦ លាននាក់។
ការពង្រីកកិច្ចសន្យាសម្បទា បានចាប់ផ្តើមនៅខែតុលាឆ្នាំ ២០២១ ដែលគ្របដ ណ្តប់ទៅលើការចេញធ្វើដំណើរ និងការមកដល់នៃភ្ញៀវទេសចរណ៍ នៅតាមព្រលានយន្តហោះទាំងបី ដោយពង្រីកតំបន់លក់សរុបប្រមាណ២៦៨០ម៉ែត្រការ៉េ ដែលក្រុមហ៊ុន Dufry បានប្រតិបត្តិការចាប់ពីឆ្នាំ ២០០៣មក។
ផ្នែកខ្លះនៃកិច្ចសន្យាសម្បទាន គឺដើរទន្ទឹមគ្នានឹងផែនការអភិវឌ្ឍតំបន់លក់រាយនៅតាមព្រលានយន្តហោះកម្ពុជា ដែលក្រុមហ៊ុននេះ បានកែលម្អ និងគូរប្លង់ឡើងវិញនូវហាងរួចពន្ធ នៅតាមព្រលានយន្តហោះទាំងបីដូចជា រាជធានីភ្នំពេញ សៀមរាប និង ព្រះសីហនុចាប់តាំងពីឆ្នាំ ២០១៩មក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានអោយដឹងថា គ្រប់ហាងទាំងអស់ នឹងផ្តល់អោយអតិថិជននូវសេវាកម្មល្អប្រសើរ ដោយផ្តោតទៅលើទំនិញរួចផុតដូចជា ទឹកអប់ គ្រឿងកែសម្ពស្សជាដើម។
ដើម្បីស្របទៅតាមផែនការរបស់ព្រលានយន្តហោះទាំងបី ក្រុមហ៊ុនViNCI ក៏បានផ្តល់នូវតាំងបង្ហាញនូវផលិផលក្នុងស្រុក និងវត្ថុអនុស្សារីយ៍ជាដើម។
លោក Pedro Caastro ប្រធានប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិចបាននិយាយថា យើងអរគុណដៃគូប្រទេសកម្ពុជា នឹងផ្តល់កិត្តិយសក្នុងការពង្រីក សហប្រត្តិបត្តិការជិតសិទ្ធិនិង ទំនាក់ទំនងយូរអង្វែងផងដែរ។ ហាងរបស់យើង នឹងផ្តល់អោយធ្វើដំណើរនូវបទពិសោធន៍ខាងហាងទំនិញទាក់ទាញថ្មី ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នូវភ្ញៀវទេសចរបរទេសផងដែរ។
លោក Alian Brun ប្រធានប្រតិបត្តិនៃក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា បានសំដែងការរីករាយនៃភាពជាដៃគូជាថ្មី ដោយបង្ហាញនូវការបោះឆ្នោតនូវទំនុកចិត្ត ដោយភាគហ៊ុនិក មានសុទ្ធិនិយមសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស និងការត្រឡប់មកវិញនៃអ្នកធ្វើដំណើរជាមួយអ្នកលក់ទំនិញ ដែលបង្កើតនូវផលិតផលថ្មីៗជាច្រើន។
ដើម្បីផ្តល់នូវបទពិសោធន៍គ្មានដែនកំណត់ និងដោះស្រាយនូវនិន្នាការចុងក្រោយ ក្រុមការងាររបស់យើង នឹងអាទិភាពរូមទាំងការបង្កើត វេទិការ E-commerce និងការផ្តល់ការលក់ទំនិញតាមអនឡាញផងដែរ៕