សម្តេចតេជោនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៨ តុលាបន្ទាប់ពីខនខាន ដោយសារវិបត្តិកួវីដ

0

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែននឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បន្ទាប់ពីបានពន្យាពេលជាបន្តបន្ទាប់ ដោយសារវិបត្តិកូវីដ១៩។

កិច្ចប្រជុំពេញអង្គនេះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៣ ដូចជាទី១ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ទីសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤។ ទី បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិ​ដ្ឋកម្មដែលប្រព្រឹត្តឡើង នៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here