ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ទីផ្សារកម្ពុជានៅតែបន្តទាក់ទាញក្រុមហ៊ុនល្បីៗបរទេស ជាក់ស្តែងក្រុមហ៊ុនលក់់ផលិតផលដ៏ល្បីមួយទៀត បានឈានជើងមកកាន់ទីក្រុងភ្នំពេញ។
ក្រុមហ៊ុនននេះ បានប្រកាសពីការបើកសម្ពោធហាងសម្លៀកបំពាក់ ដែលជាម៉ាកដ៏ល្បីល្បាញដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ហាងដ៏ថ្មីសន្លាងនេះមានទំហំ ១៤០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនភ្នំពេញ ដែលជាផ្សារទំនើបធំជាងគេមួយនៅរាជធានីភ្នំពេញ។
ហាងនេះ មានលក់នូវសម្លៀកបំពាក់បុរស-នារី ដូចជាខោខូវប៊យ ខោអាវទ្រនាប់ ស្បែកជើង និងគ្រឿងតុបតែងលម្អម៉ាក Calvin Klein ជាច្រើនប្រភេទ។ ហាងថ្មីដ៏ស្រស់ស្អាតនេះ ត្រូវបានរចនាឡើងជាមួយសោភណភាពដ៏ប្រណីត ជាមួយកម្រាលឥដ្ឋ និងពិតានជញ្ជាំងពណ៌ប្រផេះ ស្រាលស្រទន់បែបធម្មជាតិ។ កន្លែងដាក់តាំងបង្ហាញ និងលក់សម្លៀកបំពាក់គ្រឿងតុបតែងយ៉ាងសម្បូរបែប ពោរពេញទៅដោយភាពទាក់ទាញ។
ហាងដំបូងគេ ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនភ្នំពេញនេះ បានឆ្លុះបញ្ចាំងអំពីម៉ាកយីហោដ៏ល្បីល្បាញ ដែលផ្តល់នូវជម្រើសផលិតផលម៉ាក Calvin Klein យ៉ាងច្រើនសម្រាប់អតិថិជន។ ហាងដ៏ប្រណីតនេះបើកលក់ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ អំពី Calvin Klein, Inc. Calvin Klein គឺជាម៉ាកយីហោសម្លៀកបំពាក់ និងគ្រឿងតុបតែងដ៏ស្រស់ស្អាត និងល្បីល្បាញដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក។
វិធីសាស្ត្រដ៏ទំនើបរបស់យើង ចំពោះការរចនាគឺបង្កប់ ទៅដោយការផ្សារភ្ជាប់ទៅនឹងវប្បធម៌របស់អតិថិជន អស់រយៈពេលជាង៥០ឆ្នាំមកហើយ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ដោយលោក Calvin Klein និងដៃគូជំនួញរបស់គាត់ឈ្មោះ Barry Schwartz បានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ រហូតក្លាយជាក្រុមហ៊ុនម៉ាកយីហោ ដែលឈានមុខគេក្នុងវិស័យច្នៃម៉ូដដោយជនជាតិអាមេរិក តាមរយៈម៉ាកយីហោផលិតផល Calvin Klein ដ៏សម្បូរបែបប្រកបដោយសោភណភាព ស្រស់ស្អាត និងជាផលិតផលដែលមានអាជ្ញាប័ណ្ណ ហើយម៉ាកយីហោដ៏ល្បីល្បាញនេះ ត្រូវបានទិញដោយក្រុមហ៊ុន PVH Corp ក្នុងឆ្នាំ ២០០៣៕