គម្រោងសំណង់អគារធំៗនៅខេត្ដព្រះសីហនុបានបន្ដដំណើរការការដ្ឋានសាងសង់ របស់ខ្លួនឡើងវិញបណ្តើរៗ

0

         ដោយៈតារា

         ភ្នំពេញៈ គំរោងសំណង់តូច ធំនៅក្រុងព្រះសីហនុបាន និងកំពុងចាប់ផ្តើមឡើងវិញបណ្តើរៗ ខណៈដែលវិស័យសេដ្ឋកិច្ចក្នុងខេត្តនេះ បានចាប់ផ្តើមសកម្មភាពឡើងវិញ ស្របពេលកំណើនទេសចរណ៍ក្នុងស្រុកកើនឡើង។

ជាក់ស្តែងក្រុមហ៊ុនPrince Holding Group បានរៀបចំបន្ដដំណើរការការដ្ឋានសាងសង់ បិទបញ្ចប់គ្រោងអគារខុនដូព្រីនឆ្នេរសមុទ្រមាស (Prince Golden Bay) នៅសង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ដើម្បីចូលរួមអភិវិឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ លើកមុខមាត់ និងសោភណ្ឌ ខេត្ដទេសចរណ៍ឱ្យក្លាយទៅជាទីក្រុងទំនើមទាន់សម័យ និងបង្កើតអគារដ៏ប្រណីតមានគុណភាព សម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព នៅលើទឹកដីតារិះនាទិសនារតី។

លោកZhou Zheng នាយកប្រតិបត្តិគម្រោងព្រីនឆ្នេរសមុទ្រមាសបានមានប្រ​សា​សន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា វាជាគម្រោងដំបូងគេ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ខេមបូឌាព្រីនយូនីវើរស្សលរៀល អ៊ីស្ទេតគ្រុបខូអិលធីឌី នៅខេត្តព្រះសីហនុ  មានការរចនាប្រកបដោយភាពទាន់សម័យ ជាមួយនឹងទេសភាពសមុទ្រ និងគ្រឿងបរិ​ក្ខា  រមានគុណភាពខ្ពស់ កែលម្អសោភណ្ឌភាពថ្មីសម្រាប់ជីវិតរស់នៅតំបន់សមុទ្រ នៃខេត្តព្រះសីហនុ។

​លោកបន្តថា “វាជាគម្រោងគោលរបស់ទីក្រុងព្រះសីហនុ  ដែលផ្សារទំនើបរួមបញ្ចូ​លគ្នាមុនគេបង្អស់នៅខេត្តព្រះសីហនុ។ នៅក្នុងផ្សារទំនើប Prince Mall ព្រះសីហនុ ក្នុងនោះមានហាងទំនើបៗជាច្រើន ដែលសុទ្ធសឹងតែជាម៉ាកល្បីៗទូទាំងពិភពលោក ហាងលក់ទំនិញល្អៗ ភោជនីយដ្ឋានទាន់សម័យ ហាងអាហារ និងហាងលក់ទំនិញដែលមានស្លាកយីហោអន្តរជាតិដទៃទៀត ដែលមានលំហូរនៃការលេងកម្សាន្ត និងការដើរទិញឥវ៉ាន់ក្នុងផ្សារទំនើបប្រមាណ៣០០០នាក់ក្នុងមួយថ្ងៃ”។

លោកZhou Zhengបានបន្តថា ក្រុមហ៊ុនខេមបូឌាព្រីនហ័នយូ រៀលអ៊ីស្ទេតគ្រុបខូអិលធីឌី មានវត្តមានជាច្រើនឆ្នាំ និងឈានមុខគេមួយ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុនមានគម្រោងចំនួន៣ នៅខេត្តព្រះសីហនុ និងមានគម្រោងជាច្រើននៅរាជធានីភ្នំពេញ ជាមួយនឹងទុនបំរុងជាច្រើនសម្រាប់អភិវឌ្ឍន៍នៅប្រទេសកម្ពុជា។

ដោយឡែកការបញ្ចប់គម្រោងព្រីនឆ្នេរសមុទ្រមាស  គឺជាគំរោងសំខាន់មួយនៅក្នុងដំណើរ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលអនាគត ហើយក្រុមហ៊ុននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ នៃ“ការកសាងកម្ពុជាដ៏ស្រស់ស្អាត” ដើម្បីបង្កើតគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ និងល្អប្រសើរសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកបន្តថា ដោយមានការយកចិត្ដទុកដាក់ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ដព្រះសីហនុ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិដ១៩ បានប្រសើរបន្ដិចនិងអាចគ្រប់គ្រងបាន រដ្ឋបាលខេត្ដបានអនុញ្ញាតឱ្យដំណើរការឡើងវិញ អាជីវកម្ម មួយចំនួនរួមមាន ផ្សារ សាលារៀន សេវាកម្មទេសចរណ៍ ។ល។

ដោយអនុវត្ដឱ្យ បានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខាភិបាល និងការណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ”៣កុំ និង៣ការពារ”។ ចាប់តាំងពីការចាប់ផ្តើមសាងសង់គម្រោងនេះ មកតែងតែប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាគុណភាព និងល្បឿននៃការសាងសង់  ឱ្យមានភាពស៊ីសង្វាក់គ្នា ឆ្លើយតមទៅនឹងការសន្យា និងបំពេញទំនុកចិត្តជូនដល់អតិថិជន។ ដើម្បីធានាបាននូវការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា គម្រោងព្រីនឆ្នេរសមុទ្រមាស  បានសិក្សាជាបន្ទាន់ និងរៀបចំផែនការ សាងសង់ក្នុងរដូវវស្សាជាច្រើន ការរៀបចំផលិតកម្មទាំងយប់ទាំងថ្ងៃ និងបានបញ្ចប់គម្រោង តាមដំណាក់កាលនីមួយៗ ទៅតាមកាលវិភាគដែលបានគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here