វៀតណាមត្រៀមខ្លួននាំចេញរថយន្តអេឡិចត្រូនិក SUV ជំនាន់ថ្មីទៅកាន់ទីផ្សារអាមេរិកនៅចុងឆ្នាំ២០២២

0

ដោយៈ សុផារី

វៀតណាមៈ ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vinfast នឹងចាប់ផ្តើមទទួលការបញ្ជាទិញជាមុន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក សម្រាប់រថយន្ត SUV អេឡិចត្រូនិក VF e35 និង e36 របស់ខ្លួននៅក្នុងឆមាសទី១ នៃឆ្នាំ ២០២២ ហើយរំពឹងថានឹងចាប់ផ្តើមផ្តល់ជូនភ្ញៀវនៅចុងឆ្នាំ២០២២។

យោងទៅតាមការលើកឡើងរបស់លោក Michael Lohscheller នាយកប្រតិបត្តិលោកក្រុមហ៊ុន Vinfast បានឲ្យដឹងថា “ក្រុមហ៊ុន VinFast និងដាក់បង្ហាញពីរម៉ូឌែល VF e35 និង VF e36 នៅក្នុងពិព័រណ៌រថយន្ត Los Angeles Auto Show 2021 ក្នុងខែវិច្ឆិកាខាងមុខ”។ លោកបន្តទៀតថា “នេះគឺជាការប្រកាសចេញជាផ្លូវការរបស់យើង ក្នុងទីផ្សារអាមេរិក”។

បន្ទាប់ពីការប្រកាសចេញនូវម៉ូដែល FV e34 កាលពីប៉ុន្មានខែមុន ឥឡូវនេះក្រុមហ៊ុន VinFast របស់វៀតណាម បានបោះជំហានដល់ទឹកដីអាមេរិចហើយ។ ក្រុមហ៊ុនវៀតណាម VinFast ផ្តោតសំខាន់ លើការផលិតរថយន្តប្រណីតប្រភេទសេដាន និងអេសយូវី ដែលត្រូវបានរចនាឡើង ដោយផ្អែកលើរថយន្តគំរូ BMW 5 Series និង X5 ។

ក្រុមហ៊ុន Vinfast មានមហិច្ឆតាធំ ដើម្បីបើកដំណើរការការលក់រថយន្ត EV នៅទីផ្សារអាមេរិក និងអឺរ៉ុបនៅឆ្នាំក្រោយ ដោយចង់នាំមុខក្រុមហ៊ុន Tesla (TSLA.O) និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ ក្រុមហ៊ុនដេលផ្តល់ថវិកា ដល់គម្រោងនេះគឺ Vin Group ដែលត្រូវដំបូងឡើយ ជាអាជីវកម្មមីកញ្ចប់ នៅក្រោយសម័យសូវៀតអ៊ុយក្រែន តែសព្វថ្ងៃនេះបង្វែរមកលើអចលនទ្រព្យ រមណីយដ្ឋាន សាលារៀន មន្ទីរពេទ្យ និងទូរស័ព្ទ។

រថយន្ត VF e35 ត្រូវបានគេរំពឹងថាជារថយន្តប្រភេទ D-segment ខ្នាតមធ្យមដែលមានកៅអី ២ជួរ ហើយរថយន្ត VF e36 ជារថយន្តខ្នាតធំ Full-size SUV ដែលមានកៅអី៣ជួរ។ ជាការពិតណាស់ យើងមិនទាន់បានដឹងច្បាស់អំពីកម្លាំងម៉ូទ័រ និងរយៈចម្ងាយបើកបរនៅឡើយទេ តែយើងអាចដឹងបានថា រថយន្តទាំងពីរនេះ ត្រូវបានបំពាក់នៅបច្ចេកវិទ្យាទំនើបៗ ជាច្រើនមិនចាញ់រថយន្ត Tesla ឡើយ។

ក្រុមហ៊ុនបានកំណត់គោលដៅ លើការលក់រថយន្តអេឡិចត្រូនិក នៅទូទាំងពិភពលោកនៅឆ្នាំក្រោយចំនួន១៥,០០០គ្រឿង ធ្លាក់ចុះពីគោលដៅមុនដែលមានចំនួន ៥៦,០០០ ដោយសារតែកង្វះបន្ទះឈីបអេឡិចត្រូនិកសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here