ដំណឹងល្អៈព្រលានយន្តហោះអន្តរជាតិកងកេងក្រុងព្រះសីហនុត្រៀមស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ព្រលានយន្តហោអអន្តរជាតិកងកេង ក្រុងព្រះសីហនុបានត្រៀមស្វាគមន៍ការមកដល់ នៃក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសក្នុងតំបន់ បន្ទាប់ពីសម្តេចតេជោបានឲ្យមន្រ្តីជំនាញធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់។

លោកវ៉ាន់ ណូរ៉ាក់ប្រធានគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ កងកេងបានមានប្រសាសន៍ឲ្យដឹងតាមរយៈលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុតាមប្រព័ន្ឋតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៨ តុលាកន្លងមកថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ បានទទួលការចុះចតនូវជើងយន្តហោះជាលក្ខណៈជួលជាបន្តបន្ទាប់ បន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់បានអូសបន្លាយ ដោយសារជំងឺកូវីដ១៩រយៈពេល២ឆ្នាំកន្លងមកនេះ។

លោកបន្តថា “ក្នុងខែតុលានេះ មានជើងហោះហើរពីរលើកធំៗ មកពីទីក្រុងឌូបៃ ប៉ុន្តែតាមរយៈការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់រដ្ឋាភិបាលចាប់ពីចុងខែវិច្ឆិកានេះ នឹងមានជើងហោះហើរបណ្តើរៗហើយ”។ លោកបន្តថា “យើងប្រកាសទទួលការហោះហើរពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ នឹងអាចមានជើងហោះហើរឡើងវិញ តាមអ្វីខ្ញុំបានដឹង”។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៧ តុលាផហដែរថា ការបើកទទួលទេសចរន៍របស់ប្រមុខរដ្ឋាភិបាល ជាសញ្ញាល្អសម្រាប់វិស័យអាកាសចរណ៍ ដែលនឹងមានសកម្មភាពហោះហើរងើបឡើងវិញ ប៉ុន្តែលោកថ្លែងថា ការងារនេះត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលពួកគេត្រូវដាក់ពាក្យស្នើសុំការហោះហើរ ជើងហោះហើរ ការធ្វើការជាមួយការីទេសចរណ៍នានា​ដើម្បីពួកគេបានភ្ញៀវគ្រប់គ្រាន់អាចហោះហើរ ទទួលផលចំណេញបានពួកគេនឹងអាចហោះហើរមកកាន់កម្ពុជា។

លោកបន្តថា “យើងរំពឹងថាក្រុមហ៊ុនអាកាសចរណ៍ថៃ សឹង្ហបុរីដែលហោះមកកម្ពុជាពីរបីលើកក្នុងមួយសប្តាហ៍ ពួកគេនឹងអាចបន្ថែមជើងហោះហើររបស់ខ្លួន មកកាន់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here