ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គចំនួន៥ទៀតនាពេលខាងមុខនេះ ប៉ុន្តែស ម្តេចមិនទាន់បញ្ជាក់ថានឹងសាងសង់នាពេលណានៅឡើយទេ។
សម្តេចបានមានប្រសាសន៍ក្នុងពិធីបញ្ចប់យុទ្ឋនាការចាក់វ៉ាក់សាំងដូសទី១ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា រដ្ឋាភិបាលបានមានគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គចំនួន៥ បន្ថែមទៀត តែដោយសារបញ្ហាកូវីដ១៩ រដ្ឋាភិបាលបានបង្វែរថវិការមកចំណាយលើកូវីដ១៩។