ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាអោយមានលទ្ធិភាពបង្កើតខេត្តថ្មីចំនួន២ គឺទី១ស្នើរសុំបំបែកចេញពីខេត្តកណ្ដាល ខេត្តថ្មីទី២ ដោយពិនិត្យលើកត្ដាភូមិសាស្រ្ត និងប្រជាសាស្រ្ដរបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសម្តេច ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើរជូនសម្តេចតេជោ ហ៊ុន សែន នាយក្រដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹង រាជដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេចស្តីពី ការបង្កើតគណកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណៈកម្មការនេះ ដឹកនាំដោយសម្តេច សរ ខេង ដោយផ្ទាល់។ គណៈកម្មការនេះ ជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការកំណត់ និងកែសម្រូលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតរដ្ឋាបាលថ្នាក់ក្រោមជាតិ។
 
             
 
 
 

 
 
 






 
 
