ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែតដែលជាបុត្រច្បងរបស់សម្តេច ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ពេលអនាគត។
សម្តេចអះអាងយ៉ាងនេះក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក»។
សម្តេចតេជោបានប្រាប់ឱ្យលោកហ៊ុន ម៉ាណែត ខិតខំធ្វើអំពើល្អ ដើម្បីឈានឆ្ពោះទៅកាន់បេក្ខជនជានាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ លោកហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោក៕