ដោយ៖ សុផារី
បាត់ដំបង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ ដែលនឹង ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ ដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោម ឱវាទក្រសួង។









