ខេត្តកោះកុងរៀបចំការប្រលងប្រណាំង”សូនច្បារស្អាត”ជាលើកដំបូង

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំការប្រឡងប្រណាំង “សួនច្បារស្អាត” ដែលរៀបចំតុបតែង និងថែទាំដោយទីចាត់ការ អង្គភាព និងផ្នែកនីមួយៗចំណុះសាលាខេត្ត និងត្រូវបានបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង។

ការប្រលងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងបំផុស ឱ្យមានការចូលរួមរៀបចំ បង្កើតនូវសួនបៃតង និងការស្រឡាញ់បរិស្ថាន ព្រមទាំងធនធានធម្មជាតិ ដែលមានស្រាប់នៅ ក្នុងបរិវេណសាលាខេត្តកោះកុង តាមរយៈការរៀបចំ តុបតែលម្អរ និងដាំនូវពូជផ្កា រុក្ខជាតិផ្សេងៗដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត។

ការផុសទទួលការ Like ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នឹងបិទការទទួល Like នៅថ្ងៃទី២០ ធ្នូ ២០២១ វេលាម៉ោង ១៨ : ០០ នាទីរសៀល។

ចំពោះរូបថតសួនច្បារ ដែលមានការចូលចិត្តច្រើន ” Like” នឹងទទួលបានរង្វាន់លើកទឹកចិត្ត ពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលចូលចិត្ត និងគាំទ្ររូបភាពរបស់ទីចាត់ការ អង្គភាព និងផ្នែកណាមួយនៃរូបភាពខាងលើ សូមមេត្តាចុច Like៕

LEAVE A REPLY

Please enter your comment!
Please enter your name here