ដោយៈគង់ សូរិយា
មណ្ឌលគិរីៈ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានថ្លែងថា អូស្រ្តាលីគ្រោងនឹងផ្តល់ជំនួយទឹកស្អាត និងគំរោងមួយចំនួនទៀតនៅខេត្តមណ្ឌលគិរី។

ដោយៈគង់ សូរិយា
មណ្ឌលគិរីៈ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានថ្លែងថា អូស្រ្តាលីគ្រោងនឹងផ្តល់ជំនួយទឹកស្អាត និងគំរោងមួយចំនួនទៀតនៅខេត្តមណ្ឌលគិរី។

លោកទូតបានថ្លែងក្នុងជំនួបជាមួយលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនគ្រប់វិស័យ ។
បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុនរ៉ឺណេសង់ គឺជាគម្រោងវិនិយោគធំបំផុត របស់ក្រុមហ៊ុនអូស្ត្រាលីនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ លោកជឿជាក់យ៉ាងថា នឹងមានក្រុមហ៊ុនធំៗរបស់ប្រទេសអូស្ត្រាលី បន្តមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោកទូតក៏បានបញ្ជាក់ថា អូស្ត្រាលី ក៏មានគម្រោងជួយទៅលើវិស័យទឹកស្អាតនៅតំបន់អូរច្បារ ព្រមទាំងបន្តកិច្ចសហការ និងផ្ដល់ជំនួយតាមរយៈគម្រោងនានា ដល់ខេត្តមណ្ឌលគិរីផងដែរ។
លោកថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានស្នើសុំឯកអគ្គរដ្ឋទូតរងអូស្ត្រាលី មេត្តាជួយសម្របសម្រួលស្វែងរកទីផ្សារសម្រាប់នាំចេញកសិផល ដំណាំកសិឧស្សាហកម្មមួយចំនួន ទៅកាន់ប្រទេសអូស្ត្រាលី និងជួយផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិស្សិត ក៏ដូចជាផ្ដល់កម្មសិក្សាផ្នែកកសិកម្មរបស់ខេត្តមណ្ឌលគិរី នៅក្នុងប្រទេសអូស្ត្រាលីផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្ដល់ជំនួយ តាមរយៈគម្រោងនានា និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសការវិនិយោគវិស័យរ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺណេសង់ នៅក្នុងខេត្តមណ្ឌលគិរី៕