ដោយ : ដែន ចែងចាំង
ភ្នំពេញ : ពាក្យចចាមអារ៉ាមថ្មីមួយកំពុងលេចឡើងថា រដ្ឋាភិបាលកំពុងសិក្សាលទ្ឋភាពសិក្សាបង្កើតខេត្តថ្មីចំនួន៦ទៀត ខណៈលិខិតរបស់សម្តេច ក្រឡាហោម ស ខេង ផ្ញើរជូន សម្តេច តេជោ គឺសុំបង្កើតខេត្តថ្មីចំនួនពីរប៉ុណ្ណោះ ហើយ សម្តេច តេជោ បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃសិក្សា។
យោងតាមព៌តមានក្រៅផ្លូវការបានឲ្យដឹងនៅថ្ងៃទី៤ កញ្ញានេះថា ខេត្តថ្មីចំនួន៦កំពុងសិក្សាដើម្បីបង្កើតឡើង ១)ខេត្តមុខកំពូល (បំបែកចេញពីខេត្តកណ្តាល) មានក្រុងនាគរាជតេជោ ជាទីរួមខេត្ត។ ២)ខេត្តនគរភ្នំ (បំបែកចេញពីខេត្តព្រៃវែង) មានក្រុងអ្នកលឿង។ ៣)ខេត្តឧត្តុង្គមានជ័យ (បំបែកចេញពីខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល) មានក្រុងឧត្តុង្គ។ ខេត្តកំពង់ថ្ម (បំបែកចេញពីខេត្តកំពង់ធំ) មានក្រុងកំពង់ថ្ម។ ៤)ខេត្តរតនមណ្ឌល (បំបែកចេញពីខេត្តបាត់ដំបង)។ ៥)ខេត្តក្រឡាញ់ (បំបែកចេញពីខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ)។ ៦)ខេត្តកោះញែក (បំបែកចេញពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរី)។







