ដោយៈគង់ សូរិយា
កំពតៈ អភិបាលខេត្តកំពតលោកម៉ៅ ធនិនដែលបាននិងកំពុងកើនឡើងប្រជាប្រិយភាពកាន់តែខ្លាំងបាន និងកំពុងចំណាយពេលយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងបញ្ហាមិនប្រក្រតីមួយចំនួនទៀត។

ប្រធានមន្ទីរមួយរូប បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនប ញ្ចេញឈ្មោះថា ក្នុងកិច្ចប្រជុំផ្ទៃក្នុងលោកអភិបាលខេត្ត បានឲ្យដឹងថា លោកត្រូវចំណាយពេល៦ខែ ដើម្បីដោះស្រាយបញ្ហា មិនប្រក្រតីជាច្រើន ដែលបានកើតមាននៅក្នុងខេត្ត។ លោកបន្តថា បញ្ហាមិនប្រក្រតីទាំងនោះរួមមានការចាក់ដីលុបព្រែក លុបបឹង និងបញ្ហាទំនាស់ដីធ្លីជាច្រើនទៀត ដែលបានកើតមាននាពេលកន្លងមក។
-->
លោកបន្តថា “បញ្ហាជាច្រើនបាន និងកំពុងកើតមានក្នុងខេត្តកំពត ដែលបណ្តាលមកពីភាពលោភលន់ របស់មន្រ្តីមួយចំនួន ព្រោះតែការកើនឡើងនូវតម្លៃដីធ្លី កំនើននៃការអភិវឌ្ឍ និងកំនើនប្រជាប្រិយភាពរបស់ខេត្តលើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍”។ លោកបន្តថា “អភិបាលខេត្តកំពត លោកម៉ៅ ធនិនពិតជាអភិបាលខេត្តគំរូ ដែលលោកជាមនុស្សមានចិត្តត្រជាក់ និងដោះស្រាយបញ្ហាបានគ្រប់ជ្រុងជ្រោយ និងសមហេតុផល”។
មន្រ្តីដដែលបានបន្តថា ខេត្តកំពត នឹងមានការរីកចម្រើនខ្លាំងនាពេលឆាប់ៗខាងមុខនេះ ដោយសារកំនើននៃការវិនិយោគ របស់អ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនអន្តរជាតិ។
លោកគឹម សង្រ្គាមអ្នកវិនិយោគអចលនទ្រព្យ និងជាភ្នាក់ងារជំនាញមួយរូបប្រចាំខេត្តនេះបានមានប្រសាសន៍ឲ្យដឹងថា ខេត្តកំពតបាននិងកំពុងត្រៀមរះឡើងកាន់តែចិញ្រ្ចាចចិញ្រ្ចែង ដោយសារលំហូរនូវការវិនិយោគកាន់តែច្រើន ដោយបច្ចុប្បន្នគំរោងជាច្រើន បានលេចឡើងនៅផ្លួវជាតិលេខ៤៣ ដូចជាដីឡូត៍បូកគោលែនដ៏ បុរីលំនៅដ្ឋាននឹងឆ្ពោះមកកាន់តំបន់នេះនាពេលអនាគត។

លោកបន្តថា នៅប៉ែកខាងកើតក្រុងកំពត ក៏មានគំរោងជាច្រើនបានលេចឡើងដូចជា Kampot River Park គម្រោងឧទ្យានដងព្រែក និងគំរោងជាច្រើនទៀត ពិសេសរដ្ឋបាលខេត្តបាន និងកំពុងរៀបចំផ្លូវហាយវេទំហំ៥០ម៉ែត្រនៅក្នុងទីក្រុងនេះផងដែរ៕