ដោយ: ម៉ាលីស
អន្តរជាតិ: ការសិក្សាថ្មីមួយចេញកាលពីថ្ងៃច័ន្ទ ពីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យOxford បន្ថែមលើភស្តុតាងដែលថា វ៉ាក់សាំងសំខាន់ៗចំនួនពីរ ដែលត្រូវបានដាក់ពង្រាយប្រឆាំងនឹង Covid-19 គឺវ៉ាក់សាំង AstraZeneca ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងចក្រភពអង់គ្លេស និងជុំវិញពិភពលោក តែមិនប្រើនៅសហរដ្ឋអាមេរិកទេឯវ៉ាក់សាំង ប្រភេទ Pfizer/BioNTechមិនអាចការពារមេរោគអូមីក្រុងបានឡើយ។
មេរោគអូមីក្រុង ជាមេរោគឆ្លងកំពុងរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយចំនួន ដែលវាត្រូវបានគេរកឃើញ។ ទោះបីជាវាការបង្កជាជំងឺស្រាលក៏ដោយ ហើយទោះមិនទាន់មានភាពភាព ជាក់លាក់ណាមួយ នៅតែអាចមានន័យថា មនុស្សជាច្រើនបានស្ថិតនៅក្នុងមន្ទីរពេទ្យ និងស្លាប់ហើយដែរ។
វាបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ នៅក្នុងចក្រភពអង់គ្លេស និងមនុស្ស១០នាក់ទៀត ដែលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលភាគច្រើននៃពួកគេ គឺធ្លាប់បានចាក់វ៉ាក់សាំងរួចហើយ នេះបើយោងតាមអាជ្ញាធររដ្ឋាភិបាល។
អង្គការសុខភាពពិភពលោកបាននិយាយ នៅក្នុងសន្និសីទបច្ចេកទេសមួយកាលពីសប្តាហ៍មុនថា “វារីករាលដាលលឿនជាងមេរោគDelta នៅអាហ្រ្វិកខាងត្បូង ដែលទីនោះមេរោគDelta ស្ថិតក្នុងកម្រិតមួយទាប ប៉ុន្តែក៏ហាក់ដូចជារីករាលដាលលឿនជាង នៅក្នុងប្រទេសផ្សេងទៀត ដែលមេរោគDelta នៅទីនោះវាមានកម្រិតខ្ពស់ ដូចជានៅចក្រភពអង់គ្លេសជាដើម”។
អង្គការសុខភាពពិភពលោកបានបន្ថែមថា “ដោយសារទិន្នន័យដែលមាននាពេលបច្ចុប្បន្ន វាទំនងជាថាអូមីក្រុង នឹងលឿនជាងDelta ដែលការរីករាលដាលនៅតាមសហគមន៍មានការកើនឡើង” ។
“អ្វីដែលយើងដឹងឥឡូវនេះអំពី អូមីក្រុង គឺថា វាបានរីករាលដាលក្នុងអត្រាលឿន ដែលយើងមិនធ្លាប់ឃើញពីមុនមក។ វាកើនឡើងទ្វេរដងរៀងរាល់ ២ទៅ ៣ថ្ងៃក្នុងការឆ្លង” ។នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស Sajid Javic បានប្រាប់ Sky News របស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ។
លោកបន្តថា ” យើងកំពុងប្រឈមមុខ នឹងរលកនៃការឆ្លងមេរោគជាថ្មីម្តងទៀត នៅក្នុងការប្រណាំងរវាងវ៉ាក់សាំង និងមេរោគ”៕