សម្តេចតេជោៈសណ្ឋាគារ HYATT REGENCY PHNOM PENHគឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត

0

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ “HYATT REGENCY PHNOM PENH” គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត បើទោះបីជាវាជាកម្មសិទ្ធិរបស់វិស័យឯកជនក៏ដោយក្តី។

សម្តេចបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ  “HYATT REGENCY PHNOM PENH” ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញរបស់ក្រុមហ៊ុនជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលសម្តេចថាជាសមិទ្ធផលសង្គមជាតិនោះ ក៏ដោយសារវិស័យឯកជនមួយនេះ បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជន និងការចូលរួមផ្នែកពន្ធដារជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យឯកជន ក៏ជាការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ដែលវិស័យឯក​ជនត្រូវបានចាត់ទុកថា ជារថភ្លើងនៃកំណើនសេដ្ឋកិច្ច ប្រទេសជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here