ដោយៈ សុផារី
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨នាទីព្រឹក ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរ នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ។

-->
ស្ពានកំណោងថ្មីនេះ មានប្រវែង២០០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាសង់សម្រេចបានលទ្ធផល៩២% គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន៥ខ្សែ ក្នុងចំណោម៨ខ្សែនៃគម្រោង៕