លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបយុទ្ធសាស្ត្រដំណើរការក្រុមហ៊ុនអចលនទ្រព្យ កំឡុងកូវីដ១៩

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងវិបត្តិកូវីដ១៩ ក្រុមហ៊ុនអចលទ្រព្យស្ទើរតែទាំងអស់បានរងផលប៉ះពាល់ គ្រាន់តែខ្លះតិចតួច ខ្លះទៀតធ្ងន់ធ្ងរ។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយរូបនៅកម្ពុជា ក៏បានបញ្ជាក់ថា បានទទួលរងផលប៉ះពាល់ដែរ ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែអាចដំណើរការទៅមុខ ។ តើលោកមានយុទ្ធសាស្ត្របែបណានៅក្នុងការដោះស្រាយក្នុងកំឡុងវិបត្តិរយៈពេល២ឆ្នាំកន្លងទៅនេះ?

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងនៅក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះឱ្យដឹងថា យុទ្ធសាស្ត្រដ៏សាមញ្ញបំផុតរបស់លោកក្នុងដំណើរការក្រុមហ៊ុនអចលនទ្រព្យ គឺលក់អ្វី ត្រូវលក់ទៅឱ្យមនុស្សដែលមានលុយទិញ ឬលក់ទៅឱ្យអ្នកណាដែលចង់ទិញ និងសាងសង់អ្វីដែលមានតម្រូវការទីផ្សារជាក់ស្ដែង។

លោកឧកញ៉ាបណ្ឌិតបន្តថា បើនិយាយពីក្រុមហ៊ុនអចលនទ្រព្យ អាចនិយាយបានក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនដែលធ្វើការនៅក្នុងផ្នែកអចលនទ្រព្យពី A ដល់ Z ដែលមានន័យថា មានសេវាកម្មទាក់ទងនឹងអចលនទ្រព្យសឹងតែគ្រប់ផ្នែក។

នៅក្នុងវិបត្តិកូវីដ១៩ យើងអាចនិយាយថាវិស័យអចលនទ្រព្យមិនថាទិញលក់ជួល ផ្ទះ ខុនដូ និងដីធ្លីនោះទេ សុទ្ធតែទទួលផលប៉ះពាល់ ហើយបើសិនជាអ្នកណានិយាយមិនប៉ះពាល់គឺកុហក់ហើយ ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនលោក ក្នុងឆ្នាំ២០២១កន្លងទៅ ការលក់ខុនដូតម្លៃខ្ពស់ៗ មិនទទួបានមួយគម្រោងសោះ ហើយលោកក៏ជឿថាក្រុមហ៊ុនដទៃទៀតក៏មានបញ្ហាដូចគ្នានេះដែរ។ អ្នកអភិវឌ្ឍន៍ដីឡូត៏ ផ្ទះដែលមិនសូវមានទុនច្រើនគឺនៅគាំងមួយកម្រិត ចំណែកអ្នកដែលមានទុនគេនៅបន្តសង់ពីព្រោះថាបើលក់មិនដាច់ក៏នៅតែជារបស់គេដដែល។

លោកឧកញ៉ាបណ្ឌិតបន្ថែមថា តាមពិតទៅកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់អ្នកដែលមានចំណូលទាបនិងមធ្យម តែសម្រាប់អ្នកដែលមានលុយ គឺមិនបង្កផលប៉ះពាល់ច្រើននោះទេ គ្រាន់តែអ្នកមានមិនទាន់បញ្ចេញទុន មិនបញ្ចេញលុយរបស់គេក្នុងការវិនិយោគ តែនៅតែមានដំណើរការគ្រាន់តែមិនទូលំទូលាយដូចមុនតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here