អ្នកវិនិយោគចិនចាប់ផ្តើមហូរចូលមកកាន់ក្រុងព្រះសីហនុឡើងវិញហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ក្រុមអ្នកវិនិយោគចិន បានចាប់ផ្តើមហូរចូលមកកាន់ក្រុងព្រះសីហនុ ឡើងវិញបណ្តើរហើយ។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្ត ជាប់តំបន់ឆ្នេរនេះបានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា សកម្ម​ភាពសេដ្ឋកិច្ច ការសាងសង់សំណង់នានា នៅខេត្តព្រះសីហនុចាប់ផ្តើមមានសកម្មភាពឡើងវិញបណ្តើរៗហើយ ដោយសារលទ្ឋផលនៃការប្រយុទ្ឋ​ប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលមានភាពល្អប្រសើរ។

លោកបន្តថា “រហូតមកទល់ពេលនេះ យើងឃើញមានសកម្មភាពរបស់អ្នកវិនិយោគចិនបានចាប់ផ្តើម ស្របពេលពួកគេបានវិលត្រលប់មកវិញបណ្តើរហើយ”។លោកបន្តថា “ការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងស្រុក ការកើនឡើងនូវការវិនិយោគ ក្នុងតំបន់ឧស្សាហកម្ម ក្នុងខេត្តនេះនឹងរួមចំណែកធ្វើឲ្យខេត្តកាន់តែមានពន្លឺឡើងវិញ”។
ជាមួយគ្នានេះ សកម្មភាពហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍មួយ​ចំនួនក៏បានចាប់ផ្តើមឡើងវិញ និងមានសកម្មភាពហោះហើរច្រើនជាងមុនផងដែរ។

ខេត្តព្រះសីហនុ បានទាក់ទាញទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យក្នុងទំហំទឹកប្រាក់ ប្រមាណ៨០០០លានដុល្លារអាមេរិក ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ ដោយវត្តមានអាគារខ្ពស់ៗ ដែលមានកំពស់ចាប់ពី៥ជាន់ឡើងដល់៥០ជាន់ មានចំនួន៦០៤អាគារ និងសកម្មភាពសាងសង់អគារខ្ពស់ៗ ដែលមិនទាន់បានបញ្ចប់ បាននិងកំពុងចាប់ផ្តើមឡើងវិញប ណ្តើរៗ។

រាជរដ្ឋាភិបាលកំពុងរៀបចំក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង ដែ​លបច្ចុប្បន្នក្រុមអ្នកជំនាញចិន បាននិងកំពុងធ្វើការងារនេះ ជាមួយគណៈកម្មការជាតិមួយ ដែលបានបង្កើតឡើងដោយសម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here