សណ្ឋាគាលំដាប់ផ្កាយ៥ វិនិយោគចំនួន១២៩លានដុល្លារនឹងលេចរូបរាងឡើងមហាវិថីព្រះមុនីវង្ស

0

ដោយៈសុផារី

ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិ​យោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតលើ K.B.X INVESTMENT CO., LTD គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់។

គម្រោងសណ្ឋាគារថ្នាក់ផ្កាយ៥នេះ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង។

ក្រុមហ៊ុនK.B.X INVESTMENT CO., LTD ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សញ្ញាតិចិន ដែលធ្លាប់បានមកវិនិយោគ លើវិស័យសណ្ឋាគារនិងកាស៊ីណូក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងក្រុងព្រះសីហនុ ដោយកាលពីឆ្នាំ២០១៩ កន្លងមក ក្រុមហ៊ុនបានសម្ភោធសណ្ឋាគារមួយ មានឈ្មោះថា “The KB Hotel & Casino” នៅជិតឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគធំៗ ចំនួន១០ទៀត សរុបទុនវិនិយោគជិត២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here