ដោយៈ សុធារី
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថា នៅឆ្នាំ២០២៧ កម្ពុជានឹងមានអ៊ិនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាលនៅទូទាំងប្រទេស។

ដោយៈ សុធារី
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថា នៅឆ្នាំ២០២៧ កម្ពុជានឹងមានអ៊ិនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាលនៅទូទាំងប្រទេស។

កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី១២៨ ក្នុងចំណោមប្រទេស២០០ ជុំវិញពិភពលោក សម្រាប់ការទទួលបានបច្ចេកវិទ្យាអ៊ីនធឺណិតប្រើប្រាស់។
ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាភ្នំពេញ នៃសកលវិទ្យាល័យអាមេរិកភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការដំឡើងខ្សែកាបអុបទិក ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាដោយការតភ្ជាប់ ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ពីហុងកុងមកកម្ពុជា ដើម្បីបង្កើនសមត្ថភាព និងធ្វើឱ្យអ៊ីនធឺណិតក្នុងព្រះរាជាណាចក្រកាន់តែលឿន។
លោកមានប្រសាសន៍ថា “យើងនឹងត្រួតពិនិត្យប្រតិបត្តិករទទួលបន្ទុកលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់អ៊ីនធឺណេតឱ្យបានត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “ក្រសួងនឹងមានការតភ្ជាប់ទាំងខ្សែក្រោមដី និងពីលើអាកាស ពីស្រុកទៅឃុំ និងភូមិនៅឆ្នាំ២០២៧ខាងមុខ”។
លោកបានកំណត់សម្រាប់ការកែលម្អ ប្រព័ន្ធបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាថា ជាបញ្ហារចនាសម្ព័ន្ធដូចជាខ្សែកាប ការតភ្ជាប់អ៊ីនធឺណិត និងថាការយល់ដឹងរបស់ប្រជាជន អំពីបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ ក្រសួងតាមរយៈបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា កំពុងធ្វើការកែលម្អធនធានមនុស្សលើជំនាញបច្ចេកវិទ្យា៕