ស្វែងយល់ពីអាស៊ី! កូរ៉េ និងឥណ្ឌូនេស៊ីបង្កើនគម្រោងកិច្ចសហការលើកវិស័យអចលនទ្រព្យ និងហេដ្ឋរចនាសម្ព័ន្ធ

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ការសែត Straits Times បានអោយដឹងថា ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានសន្យារឹតបន្តឹង និងលើកទឹកចិត្តអោយមានការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ក្រោមគម្រោងកិច្ចសហការលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសដែលមានទឹកប្រាក់រហូតដល់ ៣០ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ទៅមុខ។

នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន នេះ លោក ប្រធានធិបតីឥណ្ឌូនេស៊ី Joko Widodo និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jal-In បានយល់ព្រមលើកកម្ពស់ប្រទេសទាំងពីរ ជា ”ដៃគូយុទ្ធសាស្ត្រ”។
ប្រធានធិតបតីឥណ្ឌូនេស៊ី លោក Joko បានថ្លែងថា “អ្វីដែលខ្ញុំចង់ឃើញគឺកិច្ចខិតខំប្រឹងប្រែងទៅលើការពង្រឹង និងការអភិវឌ្ឍន៍ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយខ្ញុំ នឹងធ្វើអោយពិតប្រកដថា យើង នឹង អាចយល់គ្នាកាន់តែជាក់ច្បាស់ចំពោះការផ្លាស់ប្តូរទៅវិញទៅមក ដូចជា ការអភិវឌ្ឍន៍អចលនទ្រព្យ ការដឹកជញ្ជូនឆ្លាតវៃ និង អភិវឌ្ឍន៍រថភ្លើង គឺជាផ្នែកដែលប្រទេសយើងទាំងពីរត្រូវតែបង្កើនកិច្ចសហកប្រតិបត្តិការ។

បើយោងតាមទិន្ន័យពី Jakarta Globeបានអោយដឹងថាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១៧ ពាន់លានដុល្លារកាលពី ឆ្នាំ ២០១៧ គឺកើនឡើង ២០ ភាករយ បើធៀបនឹងឆ្នាំ ២០១៦។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាយោគយល់គ្នាមួយ (MOU) ស្តីពី ការផ្លាស់ប្តូរព័ត៌មាន និងសហប្រតិបត្តិការទៅលើការិយាល័យអន្តប្រវេសដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនឥណ្ឌូនេស៊ីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េមានភាពកាន់តែល្អប្រសើរ។

លោក Joko បានលើកទឹកចិត្តអោយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េចាប់ដៃគូជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោក Joko និយាយថា “ ក្រុមហ៊ុនកូរ៉េ ដូចជា ក្រុមហ៊ុន Sumsung និង ក្រុមហ៊ុន LG ដើរតួយ៉ាងសំខាន់ក្នុងការនាំយកទូរស័ព្ទស្មាតហ្វូនទៅអភិវឌ្ឍន៍ក្នុងប្រទេសឥណ្ឌូនេស៊ី ។

ខ្ញុំ សូមអំពាវនាវដល់ពានិជ្ជករកូរ៉េធ្វើការវិនិយោគដោយនាំយកនូវបច្ចេកវិទ្យាថ្មីៗ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ នៅពេលនេះ ដូចជាបច្ចេកវិទ្យាឧស្សាហកម្ម ៤.0 (Industry 4.0) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here