ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងកើនដល់៦០០០លានដុល្លារនៅឆ្នាំ២០២០

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងសម្រេចបានទឹកប្រាក់រហូតដក់៦០០០លានដុល្លារ​នៅឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការអះអាងរវាងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ។

នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ដែលត្រូវបានរៀបចំឡើង កាលពីចុងសប្តាហ៍មុន ប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចកម្ពុជា-វៀតណាម-ឡាវ លោកស៊ាង ប៊ុនលាង បានឱ្យដឹងថា ត្រឹមឆ្នាំ២០១៧ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបាន៣៨០០លានដុល្លារ កើនឡើងជិត៣០ភាគរយ ធៀបនឹងឆ្នាំ២០១៦ ខណៈដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង បន្តជំរុញការពង្រីកទំហំពាណិជ្ជកម្មឲ្យកើន៦០០០លានដុល្លារនៅឆ្នាំ២០២០។

លោកបន្តថា “ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ជាពិសេស “កិច្ចព្រមព្រៀង ស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគី” ដែលមានចែងអំពីការផ្តល់ភាពអនុគ្រោះពន្ធនាំចូលទៅវិញទៅមក លើមុខទំនិញជាច្រើនសិបមុខ”។ លោកបន្តថា កាលពីឆ្នាំ២០១៧ វៀតណាមបានដាក់ទុនវិនិយោគចំនួន១៩០គម្រោង គិតជាទឹកប្រាក់មានចំនួន២ ៩៤០លានដុល្លារនៅកម្ពុជា ដែលគម្រោងវិនិយោគភាគច្រើនផ្តោតលើវិស័យកាត់ដេរ ទូរគមនាគមន៍ ទេសចរណ៍ អាកាស ចរណ៍ ផលិតផលកសិឧស្សាហកម្ម និងកសិកម្ម”។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកម៉ៅ ថូរ៉ាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានកិច្ចគាំពារ និងតម្កល់ផលប្រយោជន៍របស់វិនិយោគិន ពាណិជ្ជករបរទេសទាំងអស់ ដែលបាននិងកំពុងបណ្តាក់ទុនវិនិយោគ និងប្រកបអាជីវកម្មស្របច្បាប់នៅកម្ពុជា។ ជាពិសេស បច្ចុប្បន្នកម្ពុជាកំពុងលើកទឹកចិត្តពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេស ដែលជាទីផ្សារធំៗមួយចំនួនទៀតនៅក្នុងតំបន់ និងពិភពលោក តាមរយៈការអនុគ្រោះពន្ធទូទៅលើការនាំចូលផលិតផលពីប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here