ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចសាងសង់បាន៨០ភាគរយហើយ ខណៈប្រភពស្និទ្ឋនឹងមន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ផ្លូវនេះ នឹងបើកដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានប្រវែងជាង១៩០គីឡូម៉ែត្រ សម្រេចបាន៨១ភាគរយហើយ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ។
-->

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជជញ្ជូន លោកវ៉ាស៊ីម សុរិយាបានបង្ហើបឲ្យដឹងពីវឌ្ឍនភាពផ្លូវនេះ។

ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។
គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ដោយនឹងក្លាយជាផ្លូវល្បឿនលឿនទី១នៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពី៥ម៉ោង មកត្រឹម២ម៉ោងប៉ុណ្ណោះ ស្របពេលស្ថានភាពផ្លូវនេះអាចអនុញ្ញាត្តឲ្យអ្នកបើកបរ អាចបើកបាន១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប៉ុន្តែផ្លូវនេះមិនអាចបើកបរបកក្រោយ និងមិនអនុញាត្តឲ្យម៉ូតូកង់បី រម៉កបើកបរបានឡើយ៕