ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ចាប់ផ្តើមហោះហើរឡើងវិញ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនអា​កា​សចរណ៍ Cambodia Angkor Air បានចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញ។

ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងភ្នំពេញ-សៀមរាប និងភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ តាមកាលវិភាគជារៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

ដោយឡែក កាលពីថ្ងៃទី២៦ ខែមករា ក្រុមហ៊ុន AirAsia បានចាប់ផ្តើមជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងកូឡាឡាំពួរឡើងវិញផងដែរ។ ទន្ទឹមគ្នានេះដែរ ក្នុងខែមករាដើមឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏បានបន្ថែមជើងហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និងទីក្រុងហូជីមិញ (HCM)។

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines​ បានចាប់ផ្តើមជើងហោះហើររបស់ពួកគេ មកកាន់ទីក្រុងភ្នំពេញ ហើយបានកំណត់ការហោះហើរ៤លើកក្នុងមួយសប្តាហ៍។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានបន្ថែមជើងហោះហើរចំនួន៦ ទៀត សរុបគឺ១០ជើងក្នុងមួយសប្តាហ៍។

លោកស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ប្រាប់កាសែតក្នុងស្រុកថា កាលវិភាគ​ហោះហើរ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ របស់​កម្ពុជាបានបង្ហាញថា គិត​ត្រឹម​ចុងខែ​មករា​ឆ្នាំ​ ២០២២ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​ប្រមាណ១០ កំពុង​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​នៅ​កម្ពុជា ដោយមាន​ក្រុមហ៊ុន​ខ្លះ​ហោះហើរ​ចន្លោះ​ពី៣ ទៅ៤លើកក្នុង​១​សប្តាហ៍​។

លោក​បន្ថែមថា “ការហោះហើរ​ឡើងវិញ ជា​សញ្ញាណ​ល្អ​សម្រាប់​វិស័យ​អាកាសចរណ៍​កម្ពុជា​ ដែល​នឹង​ធ្វើឱ្យ​ការហោះហើរ​មមាញឹក​ ជា​បណ្តើរៗ​ ហើយ​អាច​នឹង​ឈានទៅ​ភាពប្រក្រតី​វិញ ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here