វិភាគៈតើលោកចូ បៃដិននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ខណៈកម្ពុជានឹងធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន?

0

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិនកាលពីពេលថ្មី​ៗនេះ បានផ្ញើរលិខិតកាទូតជាន់ខ្ពស់បំផុត ជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំ កំពូលអាស៊ានអាមេរិកនាពេលខាងមុខនេះ។

តើកិច្ចប្រជុំកំពូលអាមេរិក អាស៊ានមានគោលដៅលើសពីទំនាក់ទំនង និងនឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច?
ច្បាស់ណាស់ វាមិនត្រឹមតែជាកិច្ចប្រជុំដើម្បីជជែកគ្នា ហើយញាំភីហ្សា និងមាន់បំពងនោះទេ ប៉ុន្តែកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងការការបង្ហា​ញពីទំនាក់ទំនងយ៉ាងជិតស្និទ្ឋ រវាងមេដឹកនាំាំអាស៊ាន អាមេរិក ដែលបាននិងកំពុងរងភាពរង្គោះរង្គើរមួយចំនួន ចាប់តាំងពីការកើនឡើងនៃឥទ្ឋិពលចិននៅតំបន់អាស៊ាន និងក្របខ័ណ្ឌេពិភពលោក។

តើអាមេរិក នឹងមានផលចំណេញអ្វីពីកិច្ចប្រជុំនេះ មានហេតុផលជាច្រើន ដែលអាមេរិកអាចទាញយកផលចំណេញបាន ដូចជា ទី១ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកាទូត ទី២ អាមេរិកនឹងពង្រីកទំនាក់ទំនង និងផ្លាស់ប្តូរពាណិជ្ជកម្ម ទី៣ បង្ហាញថាអាមេរិកនៅតែជាបងធំទី១ និងបន្តពង្រីកឥទ្ឋិពលរបស់ខ្លួនលើពិភពលោក តាមរយៈអាវុធរបស់ខ្លួន គឺ “សិទ្ធមនុស្ស និងប្រជាធិបតេយ្យ”។

បញ្ហាសិទ្ធមនុស្ស និងប្រជាធិបតេយ្យ មិនអាចប្រើប្រាស់លើប្រទេសមួយបាន ប្រៀបដូចប៊ីចេញចាក់លើសម្លឡើយ ប៉ុន្តែពេលខ្លះវាប្រៀបបានទឹក និងប្រេង ដោយ​សា​រភាពខុសគ្នា នៃភូមិសាស្រ្តនយោបាយ ផលប្រយោជន៍ កម្រិតចំណេះដឹង និងវប្បធ៌មរបស់ប្រទេសនិមួយៗ។

តើសម្តេចតេជោនឹងទទួលបានផលប្រយោជន៍អ្វី?
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានមេដឹកនាំលើពិភពលោក ចាត់ទុកជា អ្នកាទូតដ៏ជាញជ័យ និងប៉ិនប្រសព្វម្នាក់។

តាមរយៈការទទួលបានលិខិតអញ្ជើញជាផ្លូវការ ពីប្រធានាធិបតីអាមេរិក លោកចូ បៃដិនកាលពីថ្ងៃម្សិលម៉ិញនេះ វាបង្ហាញពីមោទនភាពមួយសំរាប់មេដឹកនាំ ក៏ដូចជា ប្រជាជនកម្ពុជា បើទោះបីជាកម្ពុជា ទី១ ជាប្រទេសតូច និងការអភិវឌ្ឍន៍នៅមានកម្រិតក្តី ប៉ុន្តែតួនាទី និងឋានៈកម្ពុជានៅតែមានភាពស្មើមុខ ស្មើមាត់ជាមួយប្រទេសធំៗ ទី២ បង្ហាញពីកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសកំពុងលេចឡើង យ៉ាងឆាប់រហ័ស និងមានមេដឹកនាំដ៏វាងវៃម្នាក់។

ទី៣ ជាឱកាសដែលសម្តេចតេជោហ៊ុន សែនអាចស្នើសុំឬចចារដើម្បីទទួលបានការអនុគ្រោះពន្ឋ (GSP) លើមុខទំនិញដូចជា សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើររបស់កម្ពុជា អាចនាំចេញទៅអាមេរិក ដោយរួចពន្ឋជាបន្តទៀត។

ទី៤ ជាឱកាសដ៏ល្អ ដែលសម្តេចអាចណែនាំ លោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគ​តទៅលោកចូ បៃដិន ស្របពេលលោកហ៊ុន ម៉ាណែតធ្លាប់បានសិក្សារៀនសូត្រ នៅសាលាបណ្ឌិ​តសភាយោធា ដ៏មានកិត្យានុភាពរបស់សហរដ្ឋអាមេរិក និងសិក្សាបណ្ឌិតផ្នែកវិទ្យាសាស្រ្ត នយោ​បាយនៅអាមេរិកផងដែរ។

លោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត ត្រូវបានមជ្ឈដ្ឋានបញ្ញាជន និងអ្នកវិភាគជាច្រើនលើកឡើងថា លោកជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជាដ៏ស័ក្តិសមបំផុត ដោយសារទី១ លោកមានចំណេះដឹងខ្ពង់ខ្ពស់ទាំាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសេដ្ឋកិច្ច ទី២ លោកមានក្រមសីលធ៌មខ្ពស់ក្នុងនាមជាយុវជន និងជាមនុស្សកំណែទម្រង់យ៉ាងស៊ីជម្រៅ លើជួរកងទ័ព និងអភិវឌ្ឍន៍សមត្ថភាពកងទ័ព។

ទី៣ លោកជាមនុស្សមានចិត្តអំណត់ ឬចិត្តធ្ងន់ ដែលភាពជាមេដឹកនាំចាំបាច់ត្រូវមាន ទី៣ លោកបានសិក្សាពពីមូល ដ្ឋាននៃភាពជាអ្នកដឹកនាំាំដ៏ជាញជ័យ ពីសំណាក់ឪពុករបស់លោក ទី៤ ជាមេដឹកនាំមានប្រជាប្រិយភាព ក្នុងចំណោមជួរថ្នាក់ដឹកនាំជំនាន់ក្រោយ និងទី៥ លោកជាបុគ្គលដែលចាត់ទុកការកែទំរង់ និងភាពស្អាតស្អំក្នុងជួរកងកំលាំងទ័ព ក្រុមគ្រូពេទ្យ និងសហគមន៍និស្សិតនានា។

តើលោកចូ បៃដិននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន អាមេរិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ?
វាជាសំណួរមួយ ដែលទាមទារឲ្យយើងឆ្លើយដោយប្រុងប្រយ័ត្ន និងឈរលើមូលដ្ឋាននយោបាយផង និងមូលដ្ឋានវិទ្យាសាស្រ្តនយោបាយផង។

សំណួរត្រូវមានចម្លើយ ចម្លើយគឺថា មេដឹកនាំអាមេរិកររូបនេះ នឹងអញ្ជើញ​ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសា​រហេតុផលមួយចំនួនដូចជា ទី១ សម្តេចតេជោហ៊ុន សែននឹងអញ្ជើញលោកចូ បៃដិនដោយផ្ទាល់ ពេលសម្តេចអញ្ជើញចូលរួមធ្វើជា សហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ាននាពេលខាងមុខ ដែលលោកចូ បៃដិន​ពិបាក​នឹងបដិសេធជាទីបំផុត ទី២ លោកចូ បៃដិននឹងមកចូលរួម ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការ និងពង្រឹង ពង្រីកលើការធ្វើពាណិជ្ជកម្មរួមគ្នា ទី៣ វត្ត​មានលោកចូ បៃដិនជាការផ្ញើរសារទៅមេដឹកនាំចិនថា ខ្លួននៅតែមានតួនាទី និងឥទ្ឋិពលសំខាន់នៅតំបន់នេះ។

ទី៤ អាមេរិកអាចយកកម្ពុជា ជាវេទិកាវាយប្រហារចិនម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាប្រទេស មីយ៉ាន់ម៉ា ដូចក្នុងរជ្ជកាលលោកបារ៉ាក់ អូបាម៉ា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ ។ ទី៥ អាមេរិកក៏អាចយកឱកាសនេះ ដើម្បីវាយតម្លៃ​ ទំនាក់ទំនងរវាងមេដឹកនាំអាស៊ាន និងចិនជាថ្មីម្តងទៀត ក៏ដូចជា ប្រើប្រាស់ឥទ្ឋិពលរបស់ខ្លួនបំបែកអាស៊ាន តាមរយៈគោលនយយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន និងទី៦ ទំនាក់ទំនងអន្តរជាតិ ភូមិសាស្រ្តនយោបាយ នៅតែដើរតួនាទីសំខាន់ ដែលមេដឹកនាំអាមេរិកកំពុងមានកង្វល់យ៉ាងខ្លាំង ចាប់តាំងពីការកើនឡើងនូវឥទ្ឋិពល របស់មហា​យក្សចិនលើពិភពលោក។

លិខិតរបស់លោកចូ បៃឌិន
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក នាថ្មីៗនេះ បានផ្ញើលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមលិខិតលោក ចូ បៃដិន។

ក្នុងសារលិខិតនេះ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែនថា “ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។

លោកចូ បៃដិន បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំរំពឹងថា សម្តេចតេជោនាយករដ្ឋមន្តី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេ​សសម្របសម្រួល ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ខ្ញុំ អញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។

លោកចូ បៃដិនបានបន្តថា “ខ្ញុំសរសេរលិខិតនេះ គឺចង់ទាក់ទងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ផងដែរដើម្បីគូសបញ្ជាក់ថា ខ្ញុំរង់ចាំស្វាគមន៍ សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ៏ឆាប់ខាងមុខ”។

សារលិខិតរបស់សម្តេចតេជោផ្ញើរត្រលប់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក ដែលបានផ្ញើលិខិតអញ្ជើញសម្តេចចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលខាងមុខនេះ។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាននានាទទួលបាន។

ជាមួយនឹងការទទួលបានលិខិតអញ្ជើញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន”។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើលិខិតបញ្ជាក់ អំពីគោលបំណងរបស់ ឯកឧត្តម អញ្ជើញខ្ញុំ និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយ សម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថា តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន -សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត។

សម្តេចក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងជួបជាមួយឯកឧត្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។

លោកចូ បៃដិន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានផ្ញើលិខិតមួយអញ្ជើសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះ សម្តេចតេជោហ៊ុន សែន និង លោក ចូ បៃដិន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here