ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រថ្មីមួយដែលអាចស្រូបទាញកម្មករ ប្រមាណ៣០០០នាក់ នឹងវិនិយោគនៅខេត្តកំពង់ស្ពឺ ស្របពេលខេត្តកំពុងខ្វះ កំលាំងពលកម្មជាង១ម៉ឺននាក់។

ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រថ្មីមួយដែលអាចស្រូបទាញកម្មករ ប្រមាណ៣០០០នាក់ នឹងវិនិយោគនៅខេត្តកំពង់ស្ពឺ ស្របពេលខេត្តកំពុងខ្វះ កំលាំងពលកម្មជាង១ម៉ឺននាក់។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី៧ កុម្ភៈកន្លងមកថា រោងចក្រកាត់ដេរថ្មីមួយ នឹងបង្ហាញវត្តមាននៅស្រុកសំរោងទង ព្រំប្រទល់ជាមួយស្រុកអង្គស្នួល និងស្ថិតនៅផ្លូវជាតិលេខ៤១ ដែលថ្នាក់ដឹកនាំរោងចក្រនេះ កំពុងស្នើសុំអាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបន្តថា “ថ្នាក់ដឹកនាំក្រុមហ៊ុនចិននេះ បានមកជួបខ្ញុំរួចហើយ ដោយពួកគេបានស្នើទៅ CDC ហើយ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមទៀត”។លោកបន្តថា “រហូតមកទល់ពេលនេះ ខេត្តក៏កំពុងខ្វះបុគ្គលិកជាង៨០០០នាក់ និងរោងចក្រថ្មីនេះកំពុងត្រូវការបុគ្គលិកបន្ថែមទៀត”។

រោងចក្រដែលគ្រោងបោះមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ មានសាខាមួយនៅក្នុងទឹកដីខេត្តកណ្តាលរួចហើយ។
លោកវ៉ី សំណាងបានបន្តថា ទាក់ទងនឹងវិបត្តិខ្វះកំលាំងពលកម្មនេះ ខ្ញុំកំពុងមានការពិបាកចិត្ត និងបានស្នើសុំមិត្តភ័ក្តជាអភិបាលខេត្តសូមជួយណែនាំ អ្នកចង់រកការងារធ្វើសូមមកកាន់ខេត្តកំពង់ស្ពឺ ព្រោះយើងមានការងារច្រើន កុំរត់ទៅកាន់ប្រទេសជិតខាង ដែលនាំឲ្យបែកពីគ្រួសារ ប្រឈមមុខនឹងការធ្វើបាប និងឆ្លងជំងឺកូវីដផងដែរ៕