រដ្ឋាភិបាលគ្រោងនាំជ្រូករស់ទៅកាន់ទីផ្សារប្រទេសចិន ខណៈតាង៉ែនប៉ៃលិនកាន់តែមានសង្ឃឹម

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងត្រៀមលក្ខខណ្ឌបច្ចេកទេស និង សិក្សាពីការងារនានា ដើម្បីចរចាជាមួយភាគីប្រទេសចិន ឆ្ពោះទៅដល់កានាំចេញជ្រូករស់ របស់កម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុននេះ។

ការត្រៀមផែនការនេះ ធ្វើឡើងក្រោយពីកម្ពុជាទទួលបានជោគជ័យសម្រាប់ការផ្គត់ផ្គង់ជ្រូករស់ នៅក្នុងទីផ្សាររបស់ខ្លួន អស់រយៈពេលជាច្រើនខែមក។ នេះបើយោងតាម លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ឲ្យដឹង។

លោកវេង សាខុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះការផ្គត់ផ្គង់ជ្រូកក្នុងប្រទេសកម្ពុជា គឺទទួលបានជោគជ័យ ដោយក្នុងរយៈពេល៣ខែចុងក្រោយនេះ ប្រទេសកម្ពុជាអាចផ្គត់ផ្គង់ជ្រូករស់ បាន១០០ភាគរយសម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល ដែលមានបំណងកាត់បន្ថយការនាំចូលសត្វជ្រូកពីខាងក្រៅប្រទេស។

ផែនការរបស់ក្រសួងកសិកម្ម​​ នៅពេលខាងមុខក្នុងករណីកម្ពុជា នៅតែអាចមានសមត្ថភាព ផ្គត់ផ្គង់ជ្រូករស់បានដោយខ្លួនឯង លើសពី១០០ភាគរយ ផែនការបន្ទាប់គឺនាំចេញជ្រូក ទៅក្រៅប្រទេសនឹងចាត់ទុកថា ជាការងារធ្វើដោយដោយជំហានៗ។

យោងតាមរបាយការណ៍ ពីសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។ ចាប់ពីឆ្នាំ២០២១ ប្រទេសកម្ពុជា បានសម្រេចផ្អាក ការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុកកើនលើសតម្រូវការ។

ជាមួយគ្នានេះ ការនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន ក៏មានសញ្ញាវិជ្ជមានបណ្តើរៗហើយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here