ដោយៈ សុផារី
សៀមរាបៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសិក្សាទីតាំង តម្រូវការ និងរូបរាងអគារផេ្សងៗ ដែលនឹងត្រូវសាងសង់ជាអគារសារមន្ទីរនៅខេត្តសៀមរាប មានរាងគ្រាប់មីនធំជាងគេលើពិភពលោក។

ដោយៈ សុផារី
សៀមរាបៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសិក្សាទីតាំង តម្រូវការ និងរូបរាងអគារផេ្សងៗ ដែលនឹងត្រូវសាងសង់ជាអគារសារមន្ទីរនៅខេត្តសៀមរាប មានរាងគ្រាប់មីនធំជាងគេលើពិភពលោក។

តាមរយៈការចុះផ្សាយព័ត៌មាន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា អគារសារមន្ទីរដែលមានរាងគ្រាប់មីន ធំជាងគេលើពិភពលោកនេះ នឹងសាងសង់នៅក្នុងខេត្តសៀមរាប តែមិនបានបញ្ចេញជាក់អំពីទំហំទឹកប្រាក់ និងទីតាំងច្បាស់លាស់នៅឡើយទេ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាតមីនខេត្តកំពង់ឆ្នាំង បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន JICA ក្នុងការចុះសិក្សាវាយតំលៃអំពីទីតាំងជាក់ស្តែង តម្រូវការ និងរូបរាងអគារផេ្សងៗ ដែលនឹងត្រូវសាងសង់នៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

លោកបានមានប្រសាសន៍ថា “អគារសារមន្ទីរនៅខេត្តសៀមរាប ដែលមានរាងគ្រាប់មីន ធំជាងគេលើពិភពលោក គឺសម្រាប់បង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកសន្តិភាព បានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីន ប្រឆាំងមនុស្សច្រើនជាងគេលើលោក មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្ស”។ លោកបន្តថា “នៅត្រឹមចុងឆ្នាំ២០២៥ ខាងមុខនេះ ហើយតាមរយៈរូបរាងនៃអគារគ្រាប់មីន ប្រឆាំងមនុស្សដ៏ធំបំផុតនេះដែរ ក៏សម្រាប់បង្ហាញដល់យុវវ័យជំនាន់ក្រោយៗ មកសិក្សាស្វែងយល់អំពីមរតក និងផលវិបាកនៃសង្គ្រាមពីអតីតកាល ព្រមទាំងបញ្ជាក់ពីអត្ថន័យដ៏ចាំបាច់មិនអាចខ្វះបាននោះ គឺសន្តិភាពពេញលេញនៅកម្ពុជា”៕