ពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងចាប់ផ្តើមនៅខែតុលាខាងមុខ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិ ពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។


ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជា គឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលបានកើតឡើងទាក់ទងទៅនឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីក្រុងធំៗ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ចំណែកឯអន្តរជាតិជាច្រើន មានការយល់ដឹងតិចតួចអំពីគុណភាពនៃអចលនទ្រព្យ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។
ព្រឹត្តិការណ៍ដ៏ធំបំផុតមួយ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា បានវិលត្រលប់មកវិញសារជាថ្មី។ ការតាំងពិព័រណ៍រយៈពេល២ថ្ងៃ ដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០​​​​​ចូលរួមដាក់បង្ហាញ។ “ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា” គឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនEzecom និងសហការឧបត្ថម្ភដោយក្រុមហ៊ុន  PropEase, Bayon Airlines, CDF Belt Road Capital management, DFDL និងសណ្ឋាគារ Lumiere Hotel ។
នៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះ សាធារណជននឹងអាចចូលរួមព្រឹត្តិ​កា​រណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះម្តងទៀតហើយ។ គម្រោងធំៗមួយចំនួនដែលនឹងចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS South East Asia Property Services ក្រុមហ៊ុនជាដើម។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនRealestate.com.kh ដែលជាអ្នករៀបចំព្រឹត្តិ​ការណ៍នេះបានឲ្យដឹងថា មនុស្សរាប់ពាន់នាក់រំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។
កម្មវិធីនេះនឹងបើកឲ្យចូលរួមទស្សនា និងសិក្សាស្វែងយល់ដោយឥតគិតថ្លៃ ដែលនឹង​ប្រារពធ្វើនៅសណ្ឋាគារ និងកាស៊ីណូណាហ្កាទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here