FURI Real Estate ប្រកាសលក់អាគារការិយាល័យប្រណីតនៃគំរោង THE PEAK

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនFURI Real Eststeបានប្រកាសលក់ការិយាល័យកម្រិត A Plus នៃគំរោង The PEAK ដែលជាគំរោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ស្របតាមទស្សនទានអភិវឌ្ឍសម័យថ្មី។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមាន​ប្រសាសន៍ឲ្យដឹងក្នុងពិធីបង្ហាញគំរោងការិយាល័យប្រណីត នៃគម្រោងThe PEAK កាលពីថ្ងៃទី២០ កញ្ញាកន្លងមកថា ក្រុមហ៊ុន FURI បានទិញយកផ្នែកការិ​យាល័យនៃគំរោងដ៏ធំនេះ ដែលចាប់ផ្តើមពីជាន់ទី១៣A ដល់ជាន់ទី២៨ នៃអាគារសណ្ឋា​គារ Shangri_La។

នៅក្នុងអាគារនេះផ្នែកជាន់ខាងក្រោមជាផ្សារទំនើប ជាន់កណ្តាលជាការិយាល័យ និងជាន់ខាងលើចាប់ពីជាន់ទី២៩ដល់ជាន់ទ៥៤ជាសណ្ឋា គារកម្រិតផ្កាយ៥។ បច្ចុប្ប​ន្នការិយាល័យក្នុងអាគារនេះលក់អស់បានជាង៧០ភាគរយហើយ។
កញ្ញាបន្តថា “អាគារការិយាល័យនេះ យើងផ្តោតលើការលក់ជូនអតិថិជន និងជួលត្រលប់ពីអតិថិជនវិញ ដោយផ្តល់ប្រាក់ចំណូលចន្លោះ១៣០០ទៅ១៥០០ដុល្លារក្នុងមួយយូនីត”។ កញ្ញាបន្តថា “ទីផ្សារការិយាល័យនៅតំបន់នេះ ជាតំបន់មានភាពទាក់ទាញបំផុត ព្រោះតំបន់កោះពេជ្រជាតំបន់ ដែលមានខុនដូរាប់ម៉ឺនយូនីតដែលបានបញ្ចប់ និងកំពុងសាងសង់នៅតំបន់នេះ។
គំរោង THe PEAK ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយមានខុនដូចំនួន១១១៤យូនីត  មានផ្សារទំនើបកម្រិតស្តង់ដាអន្តរជាតិ មានសណ្ឋាគារ ការិយាល័យ និងសេវាកម្មជាច្រើនទៀត។ គំរោងនេះបានសាងសង់ដល់ជាង២៨ហើយ ក្នុងគំរោងកំពស់​៥៤ជាន់។


អ្នកនាង ជិន ម៉ាឡែន នាយិកាក្រុមហ៊ុន FURI Real Estate ដែលបានវិនិយោគទិញការិយាល័យនៃគំរោងខាងលើយកមកលក់បន្ត បានមានប្រសាសន៍ឲ្យដឹងថា ផ្នែកការិ​យាល័យក្នុងគំរោងនេះមានចំនួនសរុប២៥០យូនីត ដែលមានទំហំចាប់ពី៤២ដល់៤៤ម៉ែត្រការ៉េក្នុងមួយយូនីត ប៉ុន្តែអតិថិជនអាចជួលបានទំហំច្រើនជាងនេះ ដោយយើងមានជំនាញលើការងារនេះ និងអាចរៀបចំ​បាន ដើម្បីបំពេញតម្រូវការអតិថិជន។អ្នកនាងបន្តថា ទីផ្សារការិយាល័យមិនមានអ្វីគួរឲ្យ​បារម្ភនោះទេ ព្រោះក្រុមហ៊ុនណាក៏ចង់មកបើកការិយាល័យនៅក្បែរ ឬនៅជាមួយសណ្ឋាគារ Shangri_La ដែរ ព្រោះវាជួយលើកកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនគាត់។
អ្នកនាងជិន ចាន់ឡែនបានបន្តថា អ្វីជាចំណុចពិសេសនោះគឺគំរោង The PEAK មានគំរោងដែលមានលក្ខណៈ One Stock Service ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគមានភាពងាយស្រួល អាចធ្វើការ និងស្នាក់នៅក្នុងតំបន់ដែលមានសេវាកម្មចម្រុះដូចជា ផ្សារទំនើប កន្លែងទទួល​ទាន​អាហារ សេវាកម្មកំសាន្ត ខុនដូសម្រាប់ស្នាក់នៅ និងសណ្ឋាគារកម្រិតផ្កាយ៥។
ហេតុនេះអ្នកវិនិយោគចង់ទិញដាក់ជួល ឬទិញសម្រាប់បើកក្រុមហ៊ុនរបស់ខ្លួនវាជាឳកាសល្អ និងជាការជ្រើសរើសបានត្រឹមត្រូវបំផុត ដែលអតិថិជនអាច​ទាក់ទងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ០១១ ២៩ ៩៩ ៧៥, ០១៦៤១៩៨៩៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here