ដំណឹងល្អ ! វិនិយោគិនបែលហ្សិកកំពុងសម្លឹងរកមើលឱកាសមកវិនិយោគនៅកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : លោកPhillippe Kridelka ឯកអគ្គរាជទូតបែលហ្សិក និងលោកហ្វីលីព កូអាទេស (Philip Coates) នាយកប្រតិបត្តិសភាពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានចាត់ទុកកម្ពុជា គឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ ហើយវិនិយោគិនបែលហ្សិកជាច្រើន កំពុងសម្លឹងរកមើលឱកាស ដើម្បីចូលមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។


នៅក្នុងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ហ្វីលីព គ្រីដេលកា និងលោកហ្វីលីព កូអាទេស បានកោតសសើរ អំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មTechno Park ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសចំនួន៣២រួមទាំងសហគមន៍អឺរ៉ុបផងដែរ។


លោករដ្ឋមន្ត្រីក៏បានចែករំលែកចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងទស្សនទាន ក្នុងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីទប់ទល់ផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានភ្ជាប់ទំនាក់ទំនងកាទូតជាមួយគ្នាសាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្នប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមកលើសៃវៀនអន្តរជាតិ ដោយកាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបែលហ្សិក សម្រេចបាន៤១១លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់រយៈពេល៧ខែនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ២៩២លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here