ស្វែងយល់ពីអាស៊ាន! ប្រទេសថៃកំពុងបន្តពង្រីកឧត្តមភាពសង់អាគារខ្ពស់

0

ដោយ : វុត្ថា
ភ្នំពេញ : ប្រទេសថៃបាននិងកំពុងពង្រីក ការកសាងអគារខ្ពស់កប់ពពកទៅតាមកបណ្តាខេត្តដែលមានសក្កដានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងតំបន់នឹងពិភពលោក។
បច្ចុប្បន្ននេះប្រទេសដែលមានសេដ្ឋកិច្ចរីលូតលាស់ទី១ នៅក្នុងតំបន់អាស៊ានកំពុងតែមានគម្រោងសាងសង់ អគារខ្ពស់កប់ពពកមួយទៀតនៅតំបន់ឆ្នេរ នៃខេត្តប៉ាតាយ៉ា។


អាគារនេះ មានឈ្មោះថា Ocean One ត្រូវបានស្នើរសុំសាងសង់រួចហើយ នឹងត្រូវសាងសង់នៅក្នុងតំបន់ឆ្នេរJomtien Beach នៅជិតនឹងឆ្នេរសមុទ្រប៉ាតាយ៉ារបស់ប្រទេសថៃ។ តាមគម្រោង អគារនេះមានកម្ពស់៣៦៧ ម៉ែត្រ ស្មើនឹង៩១ជាន់ ព្រមទាំងមាន ៥៨៧បន្ទប់ ដែលស្ថិតនៅក្នុងតំបន់ឆ្នេរដែលមានប្រជាប្រិយភាព និងទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ាន។
នៅពេលសាងសង់បញ្ចប់អាគារ Ocean One នឹងក្លាយជាអគារដែលខ្ពស់ជាងគេក្នុងប្រទេសថៃ។ អាគារនេះសាងសង់លើផ្ទៃដី១២រ៉ៃ។
អាគារនេះ គឺសម្រាប់ប្រើប្រាស់ជាកន្លែងស្នាក់នៅ និងមជ្ឈមណ្ឌលសន្និសីទ (conference centre)ដ៏ធំផងដែរ ។ សម្រាប់រចនាបទវិញ គឺយកលំនាំក្បាច់ប្រពៃណីថៃ។ ការសាងសង់មិនទាន់បានផ្តើមនៅឡើយទេ តែបើតាមគម្រោងអគារ Ocean One នេះ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ដែលប្រើពេលក្នុងការសាងសង់រយៈពេល៤ឆ្នាំទើបបានបញ្ចប់រួចរាល់ជាផ្លូវការ។


អាគារនេះត្រូវបានប្រគល់អោយក្រុមហ៊ុន K-Tech ជាអ្នកទទួលបន្ទុកក្នុងការសាងសង់។
មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងត្រូវប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងអាគារនេះផងដែរ មានមណ្ឌលសុខភាពបំរើការ២០ម៉ោង និងជណ្ដើរយន្ត១៣ ដែលមានល្បឿនលឿនបំផុត ប្រើពេលតែ១៨វិនាទីតែប៉ុណ្ណោះ រួមជាមួយនឹង អាងហែលទឹក ស្បារ សូណា និងកន្លែងហាត់ប្រាណជាដើម។ មិនត្រឹមតែប៉ុណ្ណោះអាគារនេះ មានផ្សារទំនើបចំនួន២ជាន់ផងដែរ។
ក្រុមហ៊ុន Siam Best Enterprise Co.Ltd ជាអ្នកអភិវឌ្ឍន៍គម្រោងអគារ Ocean One នេះ តែមិនត្រូវបានបង្ហាញពីទំហំទឹកប្រាក់ក្នុងការសងសង់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here