ដំណឹងល្អៈកម្ពុជានឹងមានស្ថានឯកអគ្គរាជទូតជាលើកដំបូងនៅប្រទេសទួគី

0

ដោយៈជេស៊ីកា

 ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថានទូតជាលើកដំបូងនៅប្រទេសទួគី ក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ ក្នុងពេលលោកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសទួគី នាល្ងាចថ្ងៃទី២១ កុម្ភៈនេះថា លោកបាននិងកំពុងដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសទួគី និងចូលរួមសម្ភោធស្ថានទូតកម្ពុជា នៅទីក្រុងអាំងការ៉ា នៅល្ងាចថ្ងៃទី២៨ កុម្ភៈខាងមុខនេះ។

លោកបន្តថា “នេះជាលើកដំបូងហើយ ដែលយើងមានស្ថានទូតនៅ​ប្រទេសទួគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”។ លោកបន្តថា “ពិធីបើកស្ថានទូតនៅសាធារណៈ​រដ្ឋទួគី នឹងធ្វើឡើងក្រោមអធិបតីលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុម”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ទំហំពាណិជ្ជកម្មកម្ពុជា ទួគីនៅមានកម្រិតនៅឡើយ ប៉ុន្តែតាមរយៈការបើកស្ថានទូតនេះ នឹងជួយជម្រុញពា ណិជ្ជកម្ម រវាងប្រទេសទាំងពីរប្រសើរឡើងថែមទៀត ហើយនេះជាទីផ្សារថ្មីដ៏​ល្អមួយសម្រាប់កម្ពុជា។លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានជំនួបពាណិជ្ជកម្មជាច្រើន ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្ម ការវិនិយោគ និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់អ្នកវិនិយោគរបស់ទួគីផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here